ក្រោយផ្ទុះវីដេអូនៅព្រលានជាមួយ Faye ស្រាប់តែ Boy Pakorn បញ្ជាក់បែបនេះទៅវិញ…

ជាការពិតណាស់ថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញវីដេអូខណៈដែលតារាប្រុស Boy Pakorn បណ្ដើរគ្នាជាមួយតារាស្រី Faye នៅព្រលានយន្តហោះយ៉ាងស្និតស្នាល ធ្វើឲ្យគ្រប់គ្នាចង់ដឹងថាតើអ្នកទាំងពីរមានដំណើរកំសាន្តទៅណាជាមួយគ្នាឬមិនមែន។

យ៉ាងណាមិញ ដោយសារតែមានចម្ងល់ច្រើនជាបន្ដបន្ទាប់ ស្រាប់តែពេលនេះតារាប្រុសរូបនេះ ក៏បានបង្ហោះរូបភាពខណៈដែលលោកបានឆ្លើយឆ្លងសារជាមួយនិងប្អូនប្រុស ក្នុងឆាតនោះ ប្អូនប្រុស Boy បានសួរទៅកាន់ Boy ថាពេលនេះបងនៅខេត្តក្រាក់ប៊ីមែនទេ? តែតារាប្រុស Boy បើជាឆ្លើយថា ខ្លួនមិនបានទៅទេ ដោយពេលនេះលោកកំពុងតែនៅផ្ទះហើយភ្ជាប់ដោយស្ទិកគ័រអស់សំណើចថែមទៀតផង។

ទោះបីជាយ៉ាងណាក៏នេះ ហ្វេនៗជាច្រើននៅតែមានការសង្ស័យ ថ្វីត្បិតតែតារាប្រុសរូបនេះ បកស្រាយថានៅផ្ទះ តែគ្រប់គ្នាក៏បានឃើញតារាស្រី Faye បង្ហោះរូបភាពនៅសមុទ្រផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី