មិនងាយមានឆាកនិងទេ! Nort Witsat បង្ហាញការងារមួយដែលគ្រប់គ្នាមិនងាយបានឃើញ Knot Witsarut ស្វាមី Chompoo ដាក់ខ្លួនធ្វើនោះទេ! មានវីដេអូ

យូរៗម្ដងទើបបានឃើញរូបភាពគ្រួសារត្រកូល Rangsi Singpipat បងប្អូនប្រុសធ្វើកិច្ចការរួមគ្នាម្ដងនៅក្នុងវីដេអូ TikTok របស់លោក Nort Witsat ម្ចាស់ចិត្តរបស់អ្នកនាង Patricia Good ផុសរូបបងប្រុស Knot Witsarut ស្វាមីកំពូលសង្ហារបស់ Chompoo Araya កំពុងបើកឡានអោយខ្លួនព្រមទាំងមានអ្នកម៉ាក់ផងដែរ

ដោយនៅក្នុងវីដេអូ Nort Witsat បានបរិយាយថាជាថ្ងៃឈប់សម្រាកទើបបានបបួលបងប្រុសនិងអ្នកម៉ាក់ទៅញុំកាហ្វេហើយ Nort នៅមានប្រាប់ទៀតថាអ្នកបើកឡានអោយខ្លួនថ្ងៃនេះគឺជាបងប្រុស ហើយថ្ងៃនេះក្លាយជាចៅហ្វាយមួយថ្ងៃជាថ្ងៃដែលសប្បាយបំផុតក្នុងជីវិតទៀតផង

ក្រៅពីនេះ Nort នៅមានប្រាប់ទៀតថាវា​ជា​ការ​ស្រាវជ្រាវ​ទីផ្សារ​សម្រាប់​កាហ្វេ  Two Thunder ដែលអាចនិងបានឃើញឆាប់ៗនេះផងដែរ

អត្ថបទដោយ : នីត្តា