Update!! គួរអោយសោកស្តាយ…មេធាវីរបស់តារាស្រី pinkysavika មិនអាចជួយអោយនាងមានសេរីភាពបាន!!

រហូតមកទល់ពេលនេះទស្សនិកជនដែលគាំទ្រស្រលាញ់នាងនៅតែបន្តរងចាំដំណឹងល្អប្រកាសអោយនាងមានសិទ្ធសេរីភាពអាចចេញមករកឯកសារ ភស្តុតាងផ្សេងៗដើម្បីបញ្ជាក់ថាខ្លួនស្អាតស្អំ សម្រាប់តារាស្រី pinkysa ដែលត្រូវបានគេចាប់ឃុំខ្លួនទាំងគ្រួសារពីករណីឆបោកប្រជាជនស្លូតត្រង់ខ្នាតយក្ស Forex 3D ដែលផ្ទុះខ្លាំងកាលពីប៉ុន្មានខែមុន។
ថ្មីៗនេះហ្វែនខ្លាប់មានសង្ឃឹមថាអាចបានជួបនាងដោយផ្ទាល់បន្ទាប់ពីបានដំណឹងថាមេធាវីផ្ទាល់ខ្លួនរបស់កញ្ញា pinkysa បានរៀបចំឯកសារជាច្រើនសំនុំដើម្បីដាក់ស្នើរសុំអោយខាងអ្នកកាត់ក្តីពិចារណា និងអនុញ្ញាតអោយនាងបានចេញមកប្រើប្រាស់ជីវិតខាងក្រៅតាមធម្មតាមុនពេលតុលាការសម្រេចកាត់ទោស។
ប៉ុន្តែសុបិន្តនៅតែជាសុបិន្តដដែល ឯកសារសំអាងទាំងបីសំនុំដែលបានរៀបចំយ៉ាងល្អិតល្អន់នោះមិនទទួលបានការពិចារណាអ្វីឡើយ ភ្នាក់ងារវិភាគនិងពិភាក្សាសុំរក្សារការសម្រេចចិត្តចាស់របស់ពួកគេដដែល ដោយនឹងបន្តឃុំឃាំងកញ្ញា pinkysa មិនអោយមានទំនាក់ទំនងជាមួយអ្នកក្រៅច្រើនរហូតដល់ថ្ងៃកាត់ក្តីធំ។

អត្ថបទដោយ សា