Mak Prin ធ្វើអោយហ្វេនៗបុកពោះទូទាំងប្រទេសម្ដងទៀតហើយ បន្ទាប់ពីផុសរូបរបស់ Kimberly ហើយសរសេរប្រយោគនេះថា…..! មានរូបភាព

ក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង សម្រាប់រូបផុសថ្មីៗនៅក្នុង IG ឈ្មោះ @mark_prin  របស់តារាសម្ដែងប្រុសល្បីឈ្មោះលោក​ Mak Prin 

បន្ទាប់ពីសាម៉ីខ្លួនផុសរូបថតក្នុងពេលដ៏ពិសេស ខណៈពេលបណ្ដើរអនាគតកូនក្រមុំរូបស្រស់ Kimberly Ann ចេញមកញុំបាយនៅហាងអាហារតែពីរនាក់ដើម្បីបន្ថែមភាពរ៉ូមែនទិកដល់ជីវិតរវាងគ្នានិងគ្នា

តែអ្វីដែលធ្វើអោយបណ្ដារអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងបុកពោះបំផុតនោះគឺ ប្រយោគដែលខាងប្រុសបានសរសេរអមរូបភាពផុសជាភាសាអង់គ្លេសនៅពីខាងក្រោមរូបភាពថា  “Cheers the gooood news”

ព្រោះមិនត្រឹមតែផុសនេះបង្កការភ្ញាក់ផ្អើលដល់ហ្វេនៗនោះទេ តែក៏បង្កភាពរំភើបចិត្តនិងក្ដៅចិត្តក្នុងការចង់ដឹងខ្លាំងណាស់ ថាតើអ្នកទាំងពីរមានអ្វីជាពិសេសមកចែករំលែកដល់បណ្ដាជន នៅពេលនោះផងដែរខាងស្រីក៏បានចូលមកខមិនជារូប Emoji មុខដូចជាចង់យំបន្ទិចអីបន្ទិចរួមជាមួយនិងរូបបេះដូងពណ៌ក្រហមដ៏ធំ គ្រប់គ្នានៅមិនសុខនោះទេចង់ដឹងៗៗៗ

អត្ថបទដោយ : នីត្តា