ដឹងពីមូលហេតុដែលស្វាមីChompoo ចេះតែចុចLikeគ្រប់រូបរបស់តារាស្រីរូបនេះរហូតក្លាយជាពត៌មានស្រីស្នេហ៍….

កាលពីថ្មីៗនេះមានការផ្ទុះពត៌មានចចាមអារ៉ាមផ្អើលអស់អ្នកគាំទ្រក្នុងសិល្បៈថៃជាពិសេសអ្នកគាំទ្រគូរបស់តួឯកស្រី Chompoo Araya និងស្វាមី Nott Visrut ដោយពត៌មានល្បីថាស្វាមីរបស់តួឯកស្រី Chompoo លួចមានប្រពន្ធចុងថែមនារីម្នាក់នេះក៏ជាតារា ជាតួឯកស្រីវ័យក្មេងស្រស់ស្អាតកំពុងរះនាង Tan Thanatcha។ គ្រាន់តែរឿងនេះល្បីមិនប៉ុន្មានថ្ងៃផងក៏មានអ្នកជឿជាច្រើនទៅហើយ ទោះជាសាមីខ្លួនត្រូវគេចោទខំបកស្រាយយ៉ាងណាក៏មិនមានអ្នកណាស្ដាប់ ហេតុព្រោះឃើញលោក Nott ចុចLikeរូបភាពក្នុងIGរបស់នាងសឹងគ្រប់រូប។

ពេលនេះពាក្យចចាមអារ៉ាមថាស្វាមី Chompoo ទាក់ទងតារាថ្មីមានប្រពន្ធចុងក្រៅផ្ទះបានស្ងាត់វិញហើយ ក្រោយពីមានការចេញមុខមកបកស្រាយពីអ្នកកាសែតម្នាក់ដែលជាអ្នកផ្ដើមពត៌មានពីស្វាមីតារាមានប្រពន្ធចុងដោយប្រាប់ថាមិនមែនជាគូChompooទេ។ ហើយហេតុដែលឃើញលោក Nott ចុច like គ្រប់រូបរបស់ Tan Thanatcha នោះក៏ព្រោះតែរូបនាងគឺជាកូនចៅជាបុគ្គលិកក្នុងក្រុមហ៊ុនរបស់លោក ហើយក៏មិនមែនតែ Tan ដែលបុគ្គលិកដ៏ទៃពេលបង្ហោះរូបក្នុង IG ក៏លោក Nott ជួយចុចlike ឲដែរជាមេដែលកូនចៅក្នុងក្រុមហ៊ុនចូលចិត្តរាប់អានមានទំនាក់ទំនងល្អនឹងគ្នា។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ