មិត្តក្នុងសិល្បៈថាលោក Om ស៊ូណាស់តស៊ូជាមួយជំងឺមហារីកកំពុងស្ថិតនៅការសម្រាកព្យាបាល…

លេចដំណឹងថាតួឯកប្រុសជើងចាស់ក្នុងរឿងភាគថៃលោក Om  Akkaphan ពេលនេះធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយមានមិត្តភក្ដិក្នុងសិល្បៈរបស់លោកគឺតារាស្រីនាង Mo Amena ចេញមកឲការសម្ភាសន៍ប្រាប់ពីស្ថានភាពជំងឺរបស់លោកនៅពេលនេះ  រូបលោកតស៊ូខ្លាំងណាស់ជាមួយនឹងជំងឺមួយនេះ។

ដោយតួឯកប្រុសធ្លាប់តែបង្ហាញមុខក្នុងរឿងភាគថៃជាច្រើនលោក Om Akkaphan មួយរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិតជាមិនសូវដែលឃើញមុខលោកទៀតឡើយទាំងក្នុងរឿងភាគថ្មី និងការបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ។ ការបាត់វត្ដមានរបស់តួឯកប្រុសលោក Om ធ្វើឲអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់និងចង់ដឹងពីសុខទុក្ខ។ ពេលនេះបានដឹងដំណឹងពីរូបលោកហើយតាមរយះមិត្តភក្ដិក្នុងសិល្បៈ តែដំណឹងនេះដូចជាមិនសូវល្អនោះឡើយព្រោះពេលនេះលោក Om កំពុងស្ថិតនៅក្នុងការក្សាព្យាបាលជំងឺមហារីក។ តារាស្រី  Mo Amena បានឲដឹងផងដែរថាលោក Om ពិនិត្យឃើញមានដុំសាច់ក្បែរបេះដូងជាដុំសាច់មហារីកត្រូវប្រញាប់រក្សា ហើយរូបលោកក៏កំពុងស្ថិតនៅការមើលថែពីគ្រូពេទ្យហើយដែរ។ តារាស្រី Mo បានបន្ដទៀតផងដែរថាលោក Om រាងកាយនៅរឹងមាំនៅឡើយទេរូបលោកស៊ូណាស់ ស៊ូនឹងជំងឺមួយនេះដើម្បីឲសុខភាពបានល្អប្រសើរបានត្រលប់មកធ្វើការវិញ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ