ពេលបាត់បង់ទើបស្ដាយក្រោយ! ហៃសូ Pok សារភាពត្រង់ៗថាស្ដាយក្រោយដែលសម្រេចចិត្តបែកជាមួយ Aum Patcharapa ព្រោះតែចាប់អារម្មណ៍និងតារាស្រីម្នាក់នេះ! មានរូបភាព

បញ្ចប់ទំនាក់ទំនងជាមួយតារាស្រីល្បីឈ្មោះជួរមុខរបស់ប្រទេសថៃយ៉ាង Aum Patcharapa មកមួយរយៈធំហើយ សម្រាប់ហៃសូ Pok  Prachanwong ដោយជាក់ស្ដែង (30 មិនា 2023) សាម៉ីខ្លួនបានចេញមកផ្ដល់បទសម្ភាសន៍ពីឋានៈបេះដូងក្នុងពេលនេះថា អូខេ នៅទំនេរ 100% និងផ្ដោតអារម្មណ៍តែលើរឿងការងារតែម៉្យាងទេ

នៅ​ពេល​សួរ​ថា តើ​លោក​នៅ​តែ​ខូច​ចិត្ត​រឿង​បែក​បាក់​ជាមួយ Aum Patchrapa ដែរ​ឬ​អត់? ហៃសូ Pok តបថា ប្រើពាក្យថាសោកស្ដាយទើបត្រូវជាង ព្រោះតាមពិតទៅយើងក៏មើលចិត្តគ្នាមកយូរដែរហើយ ប៉ុន្ដែយ៉ាងណាពេលនេះក៏ប្រសើរឡើងជាងមុនហើយយើងត្រូវតែដើរទៅមុខ

ចំណែកឯរឿងដែលត្រូវគេចាប់អារម្មណ៍រឿងទំនាក់ទំនងជាមួយតារាសម្ដែង Marie Berner តាមពិតទៅ គឺគ្រាន់តែធ្លាប់ស្គាល់គ្នា បើប្រាប់ថាស្និតស្នាលក៏ដូចជាអត់ទេ តែជាមិត្តភ័ក្ដជំនាន់ប្អូនទើបត្រូវជាង ជួបនៅកន្លែងណាក៏គ្រាន់តែជំរាបសួររាក់ទាក់ធម្មតាៗ ហើយផ្លូវរបស់អ្នកណាក៏ជាផ្លូវរបស់អ្នកនិងទៅ តែក៏លួចឆ្ងល់ដែរថាពត៌មាននិងបានមកពីណា

អត្ថបទដោយ : នីត្តា