Mickey ឆ្លើយតបយ៉ាងត្រង់ៗចំពោះសំនួររបស់អ្នកបណ្ដាញសង្គមរឿងលែងលះជាមួយ Janie ថា……! មានរូបភាព

បន្ទាប់ពីមានពាក្យចរចាមរាមផុសចេញមកថាតារាសម្ដែងស្រីស្អាតបានចុះហត្ថលេខលើក្រដាស់លែងលះ ស្ងាត់ៗ បិតឆាកជីវិតស្នេហា 6 ឆ្នាំរួចរាល់ជាការស្រេចហើយ ហើយពាក្យចរចាមរាមខាងលើត្រូវបានសំដៅទៅលើអ្នកម៉ាក់កូនមួយ Janie Tienphosuwan ព្រោះតែមួយរយៈក្រោយៗមកនេះនៅក្នុង IG មិនមានរូបគូរបស់នាងជាមួយនិងស្វាមី Mickey Alphach 

ប៉ុន្ដែ Janie បានឆ្លើយតបចំពោះសំនួរនេះជាច្រើនលើកច្រើនសារថានាងចង់ផ្ដោតអារម្មណ៍លើការងារច្រើនជាង ចង់អោយហ្វេនៗបានឃើញស្នាដៃរបស់នាង ក្រោមពាក្យចរចារាមនេះទាំង Janie និង Mickey មិនបានចេញមកផ្ដល់បទសម្ភាសន៍អ្វីទាំងអស់

តែថ្មីៗនេះ Mickey បានចេញមកធ្វើសកម្មភាពក្នុង IG story ដោយឆ្លើយតបចំពោះសំនួររបស់អ្នកបណ្ដាញសង្គមទាក់ទងនិងរឿងសុខភាពផ្សេងៗ រហូតធ្វើអោយសាម៉ីខ្លួនបានក្លាយទៅជាគ្រូខាងសុខភាពរួចរាល់ជាការស្រេចទៅហើយ ហើយមានអ្នកគាំទ្រចូលមកសួរនិងរឿងទំនាក់ទំនងស្វាមីភរិយាជាច្រើន

ក្រៅពីនេះសាម៉ីខ្លួនបានចែករំលែកពីមុខម្ហូបសុខភាពអោយដល់ហ្វេនៗបានទស្សនាទៀតផង ចំណែកឯរឿងការលែងលះប្រហែលជាត្រូវរងចាំស្ដាប់ពីសាម៉ីខ្លួនទាំងពីរដោយផ្ទាល់ហើយ

អត្ថបទដោយ​ : នីត្តា