អ្នកចេះជំនាញត្រឹមតែ២ប៉ុណ្ណោះ នឹងអាចជួយឲ្យអ្នកក្លាយជាអ្នកមានដ៏ពិតប្រាកដ ទោះមិនបានរៀងជ្រៅជ្រះ
ក្រៅពីរៀនមុខវិជ្ជាសំខាន់ៗនៅក្នុងសាលា មានជំនាញជាច្រើនផ្សេងទៀត ដែលអាចជួយអ្នកឱ្យក្លាយជាអ្នកមានបាន។ និយាយដល់ចំណុចនេះ មិនមែនចង់ឱ្យអ្នកគ្រប់គ្នាឈប់រៀនពីសាលាមករៀនជំនាញផ្សេងៗ ក្រៅសាលានោះទេ ពោលគឺគ្រាន់តែចង់ឱ្យអ្នកដែលគ្មានលទ្ធភាពបង់ថ្លៃសាលាអាចរកឃើញនូវជំនាញ ដែលអាចឱ្យពួកគេរកលុយបានច្រើនតែប៉ុណ្ណោះ។
មិនឱ្យខាតពេលយូរទេ សូមលើកយកជំនាញសំខាន់២ ដែលអាចឱ្យអ្នករាល់គ្នារកចំណូលបានច្រើន ទោះបីមិនបានចូលរៀនមហាវិទ្យាល័យក៏ដោយ ហើយជំនាញទាំងនេះ ពួកនាក់មានភាគច្រើនគឺមាននៅក្នុងខ្លួនរបស់ពួកគេ។ ជំនាញទាំងនោះរួមមាន៖
១.ជំនាញនិយាយសាធារណៈ
ភាពភ័យខ្លាចធំបំផុត នៅក្នុងជីវិតរបស់មនុស្សយើង ភាគច្រើនមិនមែនជាសត្វពស់ ឬក៏សេចក្តីស្លាប់នោះដែរ ប៉ុន្តែវាគឺជាការនិយាយជាសាធារណៈ ទៅកាន់ភ្នែករាប់ពាន់គ្រាប់ដែលកំពុងសម្លឹងមកលើយើង ធ្វើឱ្យយើងមានអារម្មណ៍ភ័យខ្លាចនិយាយលែងចេញ សម្លេងអាចនឹងវ៉លៗ ទោះបីជាយើងបានប្រាប់ខ្លួនឯងថាវាមិនអីទេ ក៏យើងនៅតែមានអារម្មណ៍ភ័យខ្លាចដដែល។
ដូច្នេះ បុគ្គលដែលអាចរកចំណូលបានច្រើនក្រៅអំពីគំនិត និងការប្រើប្រាស់កម្លាំងពលកម្ម គឺជាមនុស្សដែលពោពេញដោយសិល្បៈក្នុងការនិយាយជាសាធារណៈ ឬការនិយាយបញ្ចុះបញ្ចូលនរណាម្នាក់ឱ្យហ៊ានដាក់ទុនរកស៊ីជាមួយគេ។ យើងអាចលើកឧទាហរណ៍ជាក់ស្តែងដូចជា លោក Jack Ma Warrant buffett និង Dan lok ជាដើម ព្រោះពួកគាត់សុទ្ធតែមានជំនាញនិយាយជាសាធារណៈបានយ៉ាងល្អ។
២.ជំនាញប្រើប្រាស់លុយ
នៅលើលោកនេះ គ្មានមហាសេដ្ឋីណាម្នាក់ ដែលមិនមានជំនាញប្រើប្រាស់លុយជាប់ខ្លួននោះទេ ព្រោះប្រសិនជាគ្មានជំនាញផ្នែកហរិញ្ញវត្ថុនេះទេ ទោះបីជាពួកគេអាចរកចំណូលបានច្រើនយ៉ាងណា ក៏មិនអាចសល់លុយបានដែរ។ ពួកគេនឹងយកលុយដែលរកបានដោយលំបាក ទៅទិញបំណុលយកមកដាក់ជាប់នឹងខ្លួនមិនខាន ពោលគឺពួកគេមិនអាចបែងចែកឱ្យដាច់រវាងបំណុល និងទ្រព្យបានឡើយ។
ជំនាញប្រើប្រាស់លុយនេះ មិនត្រូវបានបង្រៀននៅក្នុងសាលារៀននោះទេ តែវាជាជំនាញដែលអ្នកអាចចេះតាមរយៈខ្លួនឯង និងសេដ្ឋកិច្ចប្រចាំថ្ងៃ។ ហើយពួកអ្នកមាន បានរៀនជំនាញសំខាន់មួយនេះ យ៉ាងស្ទាត់ជំនាញ តាមរយៈសិក្ខាសាលា និងការអានផ្សេងៗ ជាពិសេសការអនុវត្តន៍ផ្ទាល់តែម្តង ៕