ការអត់ធ្មត់ និងការលំបាក ពេលខ្លះក៏វាជាអំណាចមួយដែលជួយជំរុញយើងឱ្យខ្លាំងក្លា និងរឹងមាំជាមុនបានផងដែរ។ ប៉ុន្តែអ្វីដែលកាន់តែពិបាកនឹងទ្រាំនោះ គឺការដែលយើងទៅជ្រោកកោនក្នុងកន្លែងគេ ត្រូវគេមើលងាយមើលស្រាល ពិសេសប្រើសម្តីមិនល្អចំពោះយើងតែម្តង។
លាវប៉ី ដែលជាអ្នកដឹកនាំល្បីម្នាក់ខាងចិត្តធម៌ គុណធម៌ផងដែរ គាត់បានណែនាំឱ្យយើងចេះអត់ធ្មត់ និងទ្រាំនូវរឿងខ្លះទោះបីលំបាកទ្រាំយ៉ាងណាក៏ដោយ បើយើងនៅក្រោមការគ្រប់គ្រង ឬស្នាក់នៅជាមួយនឹងគេទេ។ មូលហេតុ គឺបើយើងនៅតែបន្តវានឹងនៅតែជួប តែពេលយើងចាក់ចេញ យើងអាចមានសិទ្ធិសេរីភាពក្នុងការរស់នៅ ការនិយាយ និងសិទ្ធិផ្សេងៗទៀត។
ចំពោះការស្នាក់នៅជាមួយគេបែបនេះ វាមិនខុសពីគុកឥតជញ្ជាំងទេ ពិបាកទ្រាំណាស់ ខាំធ្មេញស្ទើរប្រេះក៏មានដែរ នៅពេលខ្លះ។ ចំពោះហេតុការលំបាកៗទាំងនេះ មានតែមនុស្សធ្លាប់ឆ្លងកាត់កាតទេ ទើបបានយល់អារម្មណ៍នេះ។ អ្នកដែលមិនធ្លាប់សុំគេជ្រកកោនពិបាកនឹងយល់ការលំបាកនេះណាស់។
ដូច្នេះ មុននឹងយើងចង់ខឹង ឬចង់ចាកចេញក្តី ត្រូវតែគិតលើចំណុចរបស់ លាវប៉ីនេះ ព្រោះម្ចាស់ផ្ទះណាក៏ដូចគ្នា គ្មានអ្នកណាល្អ និងកន្លែងណាល្អស្មើនឹងផ្ទះរបស់ខ្លួនទេ។ ម្យ៉ាងទៀត ក្នុងនាមជាម្ចាស់ផ្ទះក៏មិនគួរធ្វើបាបដល់គេដែលសុំជ្រកកោនទាំងនោះដែរ បើបំណាញ់តែចិត្តធម៌ព្រមជួយដល់គេហើយ កុំឱ្យក្លាយជាមនុស្សឥតគុណធម៌៕