ក្រុមហ៊ុន​ដ៏ធំ​មួយ​ក្នុងប្រទេសថៃ​ បាន​ចាប់ផ្តើម​ធ្វើផ្សារទំនើប​ធំបំផុត​ក្នុង​តំបន់អាស៊ី​ ដែលស្ថិតនៅកណ្តាលក្រុងបាងកក

ទីផ្សារខុនដូនៅប្រទេសថៃ ហាក់កំពុងដាំក្បាលចុះខ្លាំង ខណៈខុនដូប្រមាណជាង៤៥០០០យូនីត នៅទូទាំង​ប្រទេស​លក់​មិនចេញ ប៉ុន្តែអត្រានៃការទិញខុនដូរបស់ជនជាតិចិននៅថៃនៅតែបន្ត។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនសណ្ឋាគារថៃ Dusit Thani នឹងប្រតិបត្តិករផ្សារទំនើប Central Pattana បានធ្វើការ​ប្រកាសគម្រោងវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់១.១៦ពានលានដុល្លាអាមេរិច ក្នុងការអភិវឌ្ឍអចលនទ្រព្យ​ច​ម្រុះ​ក្នុងតំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុងបាងកក ទោះបីទីផ្សារអចលនទ្រព្យកំពុងជួបវិបត្តិដ៏ដោយ។

ជាមួយគ្នានេះផងដែរគម្រោង Dusit Central Park មានទីតាំងស្ថិតនៅក្នុងតំបន់អាជីវកម្មដ៏ល្អ ដែលនៅកែង​នឹងផ្លូវ​ Silom-Rama IV ដែលជាកន្លែងដែលសណ្ឋាគារ Dusit Thani ក្នុងទីក្រុងបាងកកដែលត្រូវបានសាងសង់ឡើងជិត ៥០ ឆ្នាំទៅហើយ។ ហើយគម្រោង Dusit Central Park នឹងមានសណ្ឋគារ ខុនដូរ ផ្សារទំនើប និងអគារការរិយាល័យធ្វើការ ដែលមានទំហំ៤៤០,០០០ ម៉ែត្រការ៉េ គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤។

ម៉្យាងវិញទៀត អ្នកមានទីក្រុងបាងកកមួយរូបបានសរសើរថា គម្រោងនេះគឺជាការអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ប្រទេសថៃ ដោយមានសួនច្បារ Dusit ស្ថិតនៅកណ្តាលអគារមួយនឹងកន្លែងអង្គុយនៅលើទីតាំងរបស់សណ្ឋាគារ Dusit Thani ចាស។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Dusit Thani បានទទួលការយល់ព្រមពីម្ចាស់​ភាគហ៊ុនលើគម្រោងអភិវឌ្ឍន៍​ចម្រុះនេះ​នៅ​ក្នុង​ខែឧសភា ឆ្នាំ២០១៧ និងបានបិទសណ្ឋាគារ Dusit Thani Bangkok Hotel នៅដើមឆ្នាំ២០១៩ ដើម្បីរៀប​ចំ​អភិវឌ្ឍ​គម្រោង The Central Park៕