សង្ហាមែនតើ! Will Chawin អនាគតមិត្តប្រុសរបស់ Bella ទាយាទសេដ្ឋីម៉ឺនលានសមគ្នាតាំងពីនាមត្រកូលឡើង! មានរូបភាព

ធ្វើអោយហ្វេនៗបុកពោះបុកថ្លើមជាខ្លាំងបន្ទាប់ពីមានរូបភាពរបស់តារាសម្ដែងស្រីស្អាតល្បីឈ្មោះ Bella Ranee ជាមួយកំលោះសង្ហាដែលទៅចូលរួមដំណើរធ្វើបុណ្យជាមួយគ្នា ហើយក៏មានរូបទៅញុំបាយជុំគ្នានៅរ៉ាយ៉ង ដែលផុសនៅក្នុងផេក Jay Moi 108 ជាពិសេសកំលោះម្នាក់នេះមានប្រវិត្តល្អមិនធម្មតានោះទេ ថែមទាំងជាទាយាទម៉ឺនលានលំដាប់ប្រទេសផងដែរ

ហើយមិនយូរប៉ុន្មានកំលោះរូបសង្ហានេះក៏បានបើកបង្ហាញមុខដែលមានឈ្មោះថា Will Chawin កំលោះអ្នកជំនួញដែលត្រូវបានគេសម្លឹងឃើញថាជាអ្នកមានស្គុកស្គម្ភប្រចាំប្រទេសនៅក្នុងក្រុមហ៊ុន Charoen Pokphand Group (CP) ជាកូនប្រុសរបស់ Kajon Chearavanont នាយកប្រតិបត្តិក្រុមហ៊ុន Charoen Pokphand Group Company Limited

Will Chawin បញ្ចប់ការសិក្សាពី  Kenan-Flagler Business School  របស់ University of North Carolina at Chapel Hill នៅក្នុងសេដ្ឋកិច្ច និងការគ្រប់គ្រងអាជីវកម្ម

បន្ទាប់ពីរូបភាពទាំងអស់នេះលេចលឺចេញមកហ្វេនៗតាំងចិត្តជម្រុញអោយអាយដលរបស់ខ្លួនចាប់ផ្ដើមស្នេហាសារជាថ្មី អ្វីដែលសំខាន់កំលោះម្នាក់នេះពិតជាសក្ក័សមនិង Bella ខ្លាំងណាស់ សមគ្នាតាំងពីនាមត្រកូលឡើង

អត្ថបទដោយ​ : នីត្តា