នាយក​ប្រតិបត្តិ​ Huawei មិនព្រួយ​បារម្មចំពោះ​សម្ពាធ​អាមេរិក ដែលបាន​ដាក់មក​លើខ្លួន​ផ្អើលពិភពលោកដែរ​

ក្រោយ​ពីការ​ដាក់សម្ពា​ធពីសហរដ្ឋអារិក​យ៉ាង​ខ្លាំង​ស្ទើតែកក្រើកពីលោកក្តីមកលើក្រុមហ៊ុន​ Huawei យ៉ាង​ណាក្តី​ក៏​ប្រធានក្រុមហ៊ុននេះ បាន​ប្រើពាក្យសម្តី​ថា ទាល់បីសហរដ្ឋអាមេរិក​ប្រើវិធី​យ៉ាង​ណាក៏ក្រុមហ៊ុន​នេះ​មិនដួលនោះទេ ហើយ​ក៏មិនបាន​ព្រឺរោមចំពោះ​សម្ពាធដ៏ធំនេះផងដែរ​។

ខណៈនេះដែរ រឿងដែលកំពុងតែដោះស្រាយមិនរួច តែ CEO របស់ Huawei ថានិងមិនចុះចាញ់ ឬ ចុះញ៉មចំពោះអាមេរិកឡើយទោះបីទទួលរងសម្ពាធពីសហរដ្ឋអាមេរិកក្ដី ក្រោយលោកត្រាំកំពុងបិទនៅស្មាតហ្វូនចិន មិនឲ្យមាននៅអាមេរិកឡើយ។

ក្នុងនោះ CEO Huawei លោក Ren Zhengfei ក៏បានបន្ថែមប្រាប់បណ្ដាញផ្សព្វផ្សាយរបស់ជប៉ុនទៀតថា លោកបានត្រៀមរួចជាស្រេចហើយ មុនពេលដែលឈានជើងមកដល់ថ្ងៃនេះ ព្រោះលោកក៏មិនរំពឹងដែរថា នឹងនៅឈរតំណែងកំពូលតារាងបានរហូតទៀតដែរ ហើយការពឹងពាក់របស់គេដើម្បីយកមកប្រើប្រាស់ក៏មិនបានរហូតដែរ ដូចជាថ្មីៗនេះ​ក្រុមហ៊ុន Google បានធ្វើការ​ផ្ដាច់​អញ្ញាប័ណ្ណ​ប្រព័ន្ធ​ប្រតិបត្តិការ Android សម្រាប់​ទូរស័ព្ទចេញពីស្មាតហ្វូន Huawei អ៊ីចឹង បើតាមសារពត៌មានអន្តរជាតិ Reuters ផងដែរ។

នេះគឺជារឿងមួយដែលជាការព្រួយបារម្មណ៍ខ្លាំងរបស់ Huawei ព្រោះថាគ្រប់ស្មាតហ្វូន Huawei ទាំងអស់គឺប្រើប្រាស់នៅ Android អ៊ីចឹងហើយប្រសិនបើ Google ដកអញ្ញាប័ណ្ណបែបនេះ គ្រប់ស្មាតហ្វូន Huawei ជំនាន់ថ្មីនឹងគ្មាន ពាក្យ Android នៅលើស្មាតហ្វូនថ្មីៗទៀតនោះទេ។ ហើយប្រសិនបើអ្នកកំពុងប្រើប្រាស់ Android Version ចាស់នោះ ហើយចង់ Update គឺអាចនឹងបាត់ប្រព័ន្ធប្រតិបត្តិ Android នៅលើស្មាតហ្វូនហើយ ​តែបើនៅមានក៏ដើរយឺតយ៉ាវដែរ។

គួរបញ្ជាក់ផងដែរថា អាមេរិកគឺជាឆ្អឹងរឹងមួយដែលចិនមិនអាចធ្វើអ្វីបាន ឲ្យតែហ៊ានបោះសម្ដីថាបិទហើយ គឺមិនអាចដំណើរការទៅមុខទៀតបាននោះទេ ព្រោះដូចអ្នកដឹងស្រាប់ហើយថាការផលិតស្មាតហ្វូនមួយគ្រឿងមិនមែនក្រុមហ៊ុនមួយអាចផលិតបាននោះទេ គឺត្រូវការខ្ចីដៃ និងគ្រឿងអេឡិចត្រូនិច រួមទាំងបច្ចេកទេស ពីបណ្ដាប្រទេសផ្សេងៗទៀតដែរ ដូចជា Huawei ត្រូវពឹងអាមេរិកជាដើម។

តើវាសនា Huawei និងទៅជាយ៉ាងខណៈដែល អាមេរិក​បាន​ដាក់បញ្ចូលក្រុមហ៊ុន Huawei ទៅក្នុង​បញ្ជីរ​ខ្មៅរបស់ខ្លួនកាលពីថ្ងៃសុក្រ​សប្ដាហ៍មុនមក រួមទាំង Google បានផ្ដាច់អញ្ញាប័ណ្ណប្រព័ន្ធប្រតិបត្តិការ Android ទៀតនោះ៕