មិនធម្មតាមែន ! ក្រុមហ៊ុន Raspberry បាន​ចេញ​បច្ចេកវិទ្យាថ្មីស្រឡាង​​ គឺកុំព្យូទ័រប៉ុនបាតដៃតម្លៃត្រឹតតែ៣០ដុល្លារ

The Raspberry Pi 4 បានក្លាយជាកុំព្យូទ័រតូចប៉ុនបាទដៃ ដែលមានតម្លៃត្រឹមតែ ៣៥ ដុល្លារប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពវាមិនធម្មតា ដោយមានភ្ជាប់បច្ចេកវិទ្យាច្រើននៅលើតួម៉ាស៊ីនដ៏តូចមួយនេះ។

សមត្ថភាពវាគ្រាន់បើល្មមអាចធ្វើការបាន ដោយ Raspberry បានដំឡើងសមត្ថភាពវាខ្ពស់ជាងមុន មានកម្លាំង ១.៥ មេហ្កាហឺត មានខួរក្បាល៤គ្រាប់ឬ Quad Core ប្រើប្រាស់តួម៉ាស៊ីន ARM Cortex-A72 មានរ៉េម៤ជី មានបន្ទះឈីបចាប់អ៊ីនធឺណេតឥតខ្សែ នឹងមានសមត្ថភាពអាចអូសវីដេអូកម្រិត4K ដូចកុំព្យូទ័រធំៗដែរ។

កម្លាំងប៉ុណ្ណេះ តម្លៃប៉ុណ្ណេះ ប្រហែលជាអ្នកមិនអាចរកកុំព្យូទ័រណាមកប្រៀបជាមួយវាទេ បើទិញកុំព្យូទ័រធំ អ្នកទិញបានតែ Case មួយប៉ុណ្ណោះ ប៉ុន្តែបញ្ហានៅត្រង់ថា កុំព្យូទ័រតូចនេះមិនប្រើវាទាំងបង្ខំបានទេ កាលណាតែប្រើវាខ្លាំងនោះវានឹងក្តៅខុសពីធម្មតា។ តែវាក៏មិនមែនជារឿងចម្លែកដែរ ព្រោះនេះជាកុំព្យូទ័រតូច មិនមានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ទេ ជាមួយគ្នានេះតួម៉ាស៊ីនតូចតែងតែក្តៅជាងតួម៉ាស៊ីនធំៗអញ្ចឹងហើយ។

តួម៉ាស៊ីនប៉ុនបាទដៃរបស់ Raspberry Pi 4 នេះ មិនចាញ់កុំព្យូទ័រធំៗប៉ុន្មានទេ វាមានកន្លែងដោត USD3.0 វាក៏មានកន្លែងដោត HDMI តទៅកាន់ម៉ូនីទ័រកម្រិត4Kផងដែរ ក៏មានដំណឹងល្អដែរ ដោយសារអាមួយនេះអាចរត់បាន២៤ម៉ោងពេញតែម្តង ទោះបីជាវាក្តៅខុសធម្មតាមែន។

គួរបញ្ជាក់ថា Raspberry Pi 4 មានតម្លៃចាប់ពី៣៥ដុល្លារដល់ខ្ទង់ជាង៥៥ដុល្លារ ហើយពេលនេះវាមានលក់នៅទីផ្សារអាមេរិក អ្នកអាចរកទិញវាតាមអនឡាញបាន៕