អស្ចារ្យមែន! ផលិតករខ្មែររូបនេះ គ្រោងផលិតរឿង«ព្រះបាទជ័យវរ្ម័នទី៧» ចាយទុនរហូតដល់………!(មានរូបភាព)

ប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្តខ្មែរ ប្រាកដជាស្គាល់ហើយ ផលិតកម្ម មាតុចក្រ ដែលតែងតែផលិតរឿងល្បីៗចាក់បញ្ចាំងគ្រប់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជាយើង និងទទួលបានការគាំទ្រយ៉ាងខ្លាំងថែមទៀតផង។

ក្នុងនោះផងដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ ផលិតករប្រចាំផលិតកម្មខាងលើនេះ បានធ្វើឲ្យប្រជាជាតិខ្មែរទូទាំងសកលលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោកបានប្រកាសគ្រោងផលិតរឿងប្រវត្តិសាស្រ្ដខ្មែរមានចំណងជើងថា «ព្រះបានជ័យវរ្ម័នទី៧» ដែលត្រូវចំណាយទុនរហូតដល់ទៅ ២៨,០០០,០០០,០០០៛ ស្មើនឹង ៧លានដុល្លារសហរដ្ឋអាមេរិក ហើយគ្រោងថតនៅឆ្នាំ២០១៥ ខាងមុខនេះ។

ក្នុងនោះលោកបានរៀបរាប់ថា «ខ្ញុំបម្រើវិស័យភាពយន្តនេះ ២០ឆ្នាំហើយ ក្ដីប្រាថ្នាធំបំផុតក្នុងជីវិតគឺផលិតខ្សែភាពយន្តព្រះបាទជ័យវរ្ម័នទី៧​ ដល់ពេលហើយ ព្រោះខ្ញុំពាក់កណ្ដាលជីវិតហើយ ខ្ញុំមិនអាចរង់ចាំបានទៀតទេ ទាន់នៅមានកម្លាំង មានបញ្ញា ស្មារតីល្អ ខ្ញុំសូមអញ្ជើញដល់ផលិតករ តារាភាពយន្តនិងជនរួមជាតិខ្មែរទាំងប្រុសស្រី ចូលរួមផលិតភាពយន្តប្រវត្តិសាស្រ្តនេះជាមួយខ្ញុំបាទ ថវិកាចំណាយផលិតខ្ទង់ ២៨,០០០,០០០,០០០៛ ស្មើនឹង ៧លានដុល្លារសហរដ្ឋអាមេរិក គ្រោងថតភាពយន្តនេះគឺនៅឆ្នាំ២០២៥ ខ្ញុំបាទនឹងចាប់ផ្ដើមបើកទទួលស្វាគមន៍ដល់ជនរួមជាតិទាំងអស់ចូលរួមសហការដោយក្ដីរីករាយ»។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងអន្ទះសារចង់ឲ្យផលិកររូបនេះផលិតរឿងនេះចេញមកឆាប់ៗទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី