ម៉្យាងដែរ! ក្រោយវីរុស កូរ៉ូណា ផ្ទុះ តារាសម្ដែងល្បីៗក្នុងប្រទេសចិនទំនេរច្រើន ក៏នាំគ្នាធ្វើរឿងទាំងអស់នេះ

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា វីរុស កូរ៉ូណា បានកំពុងបន្ដរាតត្បាតនៅទូទាំងប្រទេសចិន បែបនេះហើយទើបរដ្ឋាភិបាលប្រទេសចិន សម្រេចផ្អាកសកម្មភាពទាំងឡាយរបស់តារាសម្ដែងក្នុងប្រទេសចិន ដើម្បីការពារនូវសុវត្ថិភាព និងចៀសវាងការឆ្លងរីករាលដាលទៅមនុស្សកាន់តែច្រើន។

 ទន្ទឹមនឹងនេះផងដែរ ការផ្អាកសកម្មភាព បានធ្វើឲ្យតារាសម្ដែងទាំងអស់នោះ មានឱកាសបានធ្វើនូវរឿងរ៉ាវជាច្រើនដែលកាលពីមុនពួកគេគ្មានពេលទំនេរនឹងធ្វើ ដោយការងាររវល់ពេក។ ជាក់ស្ដែង តារាសម្ដែងប៉ុន្មានដួងនេះ ក៏បានបង្ហាញពីសកម្មភាពរបស់ខ្លួនក្រោយពេលគ្មានការងារសិល្បះធ្វើ។

YangMi

ជាការពិតទៅ តារាស្រីរូបនេះពិតជារវល់ណាស់ នាងក៏ត្រូវសម្ដែងរឿងភាគថ្មីរបស់នាង “Thank You Doctor” តែដោយសារ កូរ៉ូណា រាតត្បាត ការងារទាំងអស់របស់នាងក៏បានផ្អាក ឆ្លៀតក្នុងឱកាសនេះ YangMi ក៏បង្កើនស្នាដៃរបស់ខ្លួនក្នុងការធ្វើម្ហូប និងរៀនធ្វើម្ហូបផ្សេងៗ ជាច្រើន។

 

Yuan Shanshan

តារាស្រីរូបនេះ ជាមនុស្សដែលស្រលាញ់សត្វចិញ្ចឹមខ្លាំង នាងមានសត្វចិញ្ចឹមជាច្រើនក្បាល។ ជាធម្មតា ដោយសារតែរវល់កិច្ចការសិល្បះ ការសម្អាតសត្វចិញ្ចឹមរបស់នាង តែងតែយកទៅ Salon តែដោយទំនេរពីការងារ នាងចំណាយពេលនៅជាមួយសត្វចិញ្ចឹម និងងូតទឹកសម្អាតពួកគេដោយផ្ទាល់។

 

Deng Lun

រីឯតួឯកប្រុសក្នុងរឿង “Ashes Of Love” DengLun វិញ ឆ្លៀតពេលគ្មានការងារធ្វើក៏ទៅហាត់ប្រាណយកសាច់ដុំដើម្បីធ្វើឲ្យរាងកាន់តែសង្ហារទាក់ទាញ។

 

Yang Zi 

ចំណែកតួឯកស្រី “Ashes Of Love” YangZi វិញ ក៏ឆ្លៀតពេលសម្អាតផ្ទះរបស់ខ្លួន និងចំណាយពេលនៅជាមួយសត្វចិញ្ចឹមរបស់នាង។

Chen Kun

ចំពោះតារាសម្ដែងប្រុសជើងចាស់រូបសង្ហារ Chen Kun ប្រមូលរឿងភាគដែលខ្លួនធ្លាប់សម្ដែងយកមកចាក់មើលដើម្បី មើលថាខ្លួននៅមានចំណុចខ្វះខាតអ្វីងាយស្រួលកែតម្រូវ។

អត្ថបទដោយ៖ ស្រីពេជ្រ