មិនញញើតសោះ! Vill Wannarot តែងខ្លួនជារាជនីពស់ ថតជាមួយសត្វពស់ពិតៗតែម្ដង!(មានរូបភាព)

ជាការពិតណាស់ Vill Wannarot គឺជាតារាសម្ដែងថៃស្រីម្នាក់ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយមហាជនជាច្រើនតែងតែសរសើរ ពីទេពកោសល្យសម្ដែងរឿងរបស់នាង មិនថាតួអង្គបែបណានោះទេ នាងតែងតែងសម្ដែងបានល្អជានិច្ច។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Vill បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញនាង តុបតែងខ្លួនជារាជនីពស់ស អមដោយការថតរូបជាមួយនិងសត្វពស់ស្រស់ៗទៀត មើលទៅពិតជាទាក់ទាញខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ មិនញញើតនិងសត្វពស់ហ៊ានថតយ៉ាងស្និតស្នាលបែបនេះ ហើយបើនិយាយពីរូបសម្រស់នាងក្នុងឈុតរាជនីពណ់វិញគឺស្រស់ស្អាតកប់តែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី