កំុភ្លេចរង់ចាំណាហ្វេន! នៅល្ងាចថ្ងៃនេះ Bella នឹងមកដល់ប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធី…….!(មានរូបភាព)

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅរសៀលថ្ងៃនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Bella Ranee នឹងមកកាន់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត។

នេះបើយោងតាមប្រភពពីគណនីអុីនស្ដារក្រាមរបស់តារាស្រីរូបនេះ បញ្ជាក់ថានៅរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ នាងនឹងមកដល់ប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីមួយនៅផ្សារទំនើបអុីអន១។

ក្នុងនោះផងដែរ គ្រាន់តែលឺដំណឹងនេះភ្លាម ហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះបានជួបជាមួយ idoll របស់ខ្លួនដោយផ្ទាល់ហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី