ចិត្តល្អមែន! កញ្ញា សុខ ពិសី បានបរិច្ចាគលុយជួយទប់ស្កាត់ជំងឺ Covid-19 រហូតដល់……..!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះជំងឺ Covid-19 កំពុងតែរាតត្បាតជាបន្ដបន្ទាប់នៅក្នុងប្រទេសកម្ពុជាយើង ដែលសរុបមកដល់ថ្ងៃនេះកើនឡើងដល់ ៨៧ករណីហើយ។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនស្ងើចសរសើរគឺ គ្រប់គ្នាបានឃើញសិល្បៈករសិល្បៈការិនីជាច្រើន បាននាំគ្នាចូលរួមជាមូលនិធិដើម្បីទប់ស្កាត់ជំងឺរាតត្បាតមួយនេះ​ ដោយបានចូលរួមជាលុយម្នាក់បន្ដិចៗ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មសាន់ដេ ក៏បានចូលរួមក្នុងមូនិធិនេះដែរ ដោយក្នុងនោះ កញ្ញា បានយកលុយផ្ទាល់ខ្លួនចូលចំនួន២ពាន់ដុល្លារ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបញ្ជាក់។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើននាំគ្នាសរសើរកញ្ញា សុខ ពិសី មិនត្រឹមតែស្រស់ស្អាតនោះទេ ហើយថែមទាំងមានទឹកចិត្តល្អ ចេះជួយគ្នាក្នុងគ្រាមានអាសន្នទៀតផង៕

អត្ថបទដោយ៖ស៊ីវលី