ប្លែកណាស់! តារាៗជាច្រើននាំគ្នាបរិច្ចាគលុយ តែ Alek បែរជាធ្វើរឿងមួយនេះដើម្បីសង្គមទៅវិញ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃល្បីឈ្មោះ Alek Teeradetch ដែលតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពិសេសនោះគឺតាមរយៈការលេចមុខក្នុងរឿងភាពយន្តភាគរបស់លោកនោះតែម្ដង។

ជាក់ស្ដែងថ្មីៗនេះ Alek បានធ្វើឲ្យមួយទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ដោយក្នុងនោះលោកបាន បរិច្ចាគឈាមទៅកាន់មន្ទីពេទ្យ សម្រាប់ជួយអ្នកដែលខ្វះ ឬត្រូវការឈាមបន្ទាន់ស្របពេលប្រទេសកំពុងមានអាសន្ន រឿងជម្ងឺឆ្លង Covid-19។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះកន្លងមកឃើញតារាៗជាច្រើននាំគ្នាបរិច្ចាទជាថវិការដើម្បីទប់ស្កាត់ Covid-19 តែ Alek បែរជាទៅបរិច្ចាទឈាម ដោយលោកគិតថា ការបរិច្ចាទឈាមពេលនេះមានការថយចុះ ព្រោះគ្រប់គ្នាកំពុងតែភ័យខ្លាចរឿងជម្ងឺឆ្លង Covid-19៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី