ស្អាតខ្លាំង! សម្រស់ពិតរបស់ Angelababy ពេលថតបានហ្សីនភ្លាមៗ គ្មានការកែច្នៃ

ជាការពិតណាស់ តារាសម្ដែងស្រីលំដាប់ A របស់ប្រទេសចិន Angelababy ត្រូវបានគេចាត់ទុកថាជារាជនីសម្រស់ម្នាក់ក្នុងប្រទេសចិន ដោយហេតុថាសម្រស់តារាស្រីរូបនេះស្អាតខ្លាំងដូចតុក្កតា បាប៊ី អញ្ចឹង បើទោះជាមានវ័យខ្ទង់ ៣០ និងកូនមួយទៅហើយក្ដី។ដោយឡែក តារាស្រីរូបនេះមិនដែលធ្វើឲ្យហ្វេនៗ របស់ខ្លូនខកបំណងឡើយ ព្រោះថាឲ្យតែបង្ហាញខ្លួនជាសាធារណៈលើកណា ក៏តែងតែបង្អួតសម្រស់ដ៏ស្រស់ស្អាតជាមួយនឹងស្ដាយតែងខ្លួនសមសួនមើលទៅទាក់ភ្នែកផងដែរ។

កាលពីថ្មីៗ កន្លងទៅនេះ តារាស្រីរូបនេះក៏បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពី កូវីដ ១៩ ផ្ទុះមក ដែលលើកនេះក៏មិនខុសពីរាល់ដងដែរ តារាសម្ដែងស្រីរូបនេះ បានធ្វើឲ្យហ្វេនៗ របស់ខ្លួនភ្លឹកស្មារតីតែម្ដងតាមរយៈរូបភាពហ្សីនដែលគ្មានការកែច្នៃនៅតាមបណ្ដាញសង្គម Weibo ដែលមើលទៅស្អាតខ្លាំងសមជារាជនីសម្រស់មែន។

តោះមកមើលសម្រស់ពិតរបស់ Angelababy ដែលថតបានហ្សីនគ្មានការកែច្នៃបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ