លេងសើចខុសទំនង! កុហកគេថាឆ្លង Covid-19 ពេលនេះ Jaejoong ត្រូវគេរិះគន់ផ្អើល

វាជាប្រពៃណីមួយទៅហើយសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក ដែលតែងតែបង្ហោះនូវពាក្យកុហកជាច្រើនដើម្បីលេងសើចនៅថ្ងៃ April Fool Days (ថ្ងៃទី ១ ខែ មេសា)។ ក្នុងនោះក៏មានតារាមួយចំនួនបានបង្ហោះលេចសើចជាមួយអ្នកគាំទ្រខ្លួនផងដែរ។

មែនទែនទៅ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ​ តារាចម្រៀងប្រុស Jaejoong ឈ្មោះល្បី បានបង្ហោះសារមួយក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាម ថាលោកមានផ្ទុកមេរោគ កូវីដ ១៩ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង។ តែតាមពិតទៅវាគ្រាន់តែជាការលេងសើចសម្រាប់ថ្ងៃ April Fool Days ប៉ុណ្ណោះ។ ប៉ុន្ដែលោកក៏បានលុបចេញវិញ ក្រោយមានមហាជនជាច្រើនប្រតិកម្ម។

ក្រោយមក លោកក៏បានចេញមុខសុំទោស ព្រោះបានបង្កបញ្ហា និងធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភ ។ លោកក៏បានបន្ថែមទៀតថា លោកគ្រាន់តែចង់ដាស់តឿនឲ្យមនុស្សគ្រប់គ្នាមានការប្រុងប្រយ័ត្នប៉ុណ្ណោះ។ យ៉ាងណាក្ដីបើទោះជា តារាប្រុសរូបនេះ បានចេញសុំទោសរួចហើយ ក៏នៅតែមានមតិរិះគន់ជាច្រើនបានលើកឡើងស្រដៀងៗ គ្នាថា មិនគួរលេងសើចជាមួយរឿងបែបនេះឡើយ មនុស្សជុំវិញពិភពលោកកំពុងមានការព្រួយបារម្ភពីជម្ងឺ កូវីដ ១៩ តែលោកបែរជាយកមកកំប្លែងលេងខុសទំនងទៅវិញ៕

ប្រភព៖​ Koreaboo

អត្ថបទដោយ៖ ស្រីពេជ្រ