ភ្ញាក់ផ្អើលខ្លាំងណាស់! ក្រោយបង្ហាញទំនាក់ទំនងជាមួយគូស្នេហ៍វ័យក្មេង Pat ក៏បញ្ចេញសារបែបនេះទៅអតីតស្វាមី!

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីល្បីឈ្មោះ Pat Napapa បានទទួលស្គាល់ទំនាក់ទំនងខ្លួនរវាងបុរសវ័យក្មេង ក្រោយពេលលែងលះស្វាមីអស់រយៈពេលយូរមក។

តែយ៉ាងណាមិញស្រាប់តែថ្មីៗនេះ អតីតស្វាមី Pat បានបង្ហោះសាររៀបរាប់ហេតុផលខ្លះៗ ទាក់ទងនឹងការចាក់ចេញរបស់ Pat ដើម្បីទៅរកអនាគតថ្មី ធ្វើឲ្យគ្រប់គ្នាឃើញហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងទៀតផង។

តែមិនយូរប៉ុន្មានស្រាប់តែពេលនេះ Pat ក៏បានចេញមុខបង្ហោះសារឆ្លើយតបទៅអតីតស្វាមីរបស់ខ្លួនវិញថា «ពីអ្វីដែលគាត់ បានបង្ហោះទាំងអស់ វាធ្វើឱ្យខ្ញុំមើលឃើញ អ្វីៗជាច្រើន នៅក្នុងខ្លួនគាត់ ឃើញពីគំនិតរបស់គាត់ ឃើញពីសកម្មភាពរបស់គាត់ ហើយបានមើលឃើញកាន់តែច្បាស់ជាងមុនថែមទៀត។ ហើយក៏ត្រលប់មកគិតថា … សូមអរគុណសម្រាប់ថ្ងៃនោះ ថ្ងៃដែល ខ្ញុំបានសម្រេចចិត្ត បញ្ចប់អ្វីៗទាំងអស់ ខ្ញុំបានជ្រើសរើសត្រឹមត្រូវហើយ។ ខ្ញុំសូមអរគុណ ចំពោះការលើកទឹកចិត្ត សម្រាប់យើងទាំងពីរនាក់ សូមអរគុណ ដែលស្រលាញ់ Racing ហើយក៏ អរគុណដែលបាននៅជាមួយ យើងទាំង ៣ នាក់ ប៉ុន្តែឥឡូវនេះ វាបានចប់ទៅហើយ»។

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនក៏បានលើកទឹកចិត្ត Pat ហើយក៏សង្ឃឹមថាការសម្រេចចិត្តរបស់នាងគឺត្រឹមត្រូវព្រោះគ្រប់គ្នាមិនមែនជានាងប្រហែលជាមិនយល់អារម្មណ៍មួយនឹងនោះទេ៕

អត្ថបទដោយ៖ស៊ីវលី