ធុញរឿងចចាមអារ៉ាមថា Song Joongki វាយកម្ទេចផ្ទះគូស្នេហ៍ចោលពេក! ស្រាប់តែផលិតកម្ម ហាន់ ជី អ៊ុន ធ្វើបែបនេះ….

កាលពីខែ មុន សារពត៌មានជាច្រើនបានចុះផ្សាយថា តួឯកប្រុសលោក Song Joongki បានវាយកម្ទេចផ្ទះគូស្នេហ៍ដែលធ្លាប់រួមរស់ជាមួយអតីតភរិយា Song Hye Kyo ចោល ហើយសាងសង់ថ្មី ដែលធ្វើឲ្យមានការរិះគន់គ្រប់ទិសទី និងក្លាយជាប្រធានបទក្ដៅគគុកមួយផងដែរ។

ក្នុងនោះផងដែរ ផលិតកម្មរបស់តារាប្រុសរូបនេះ ក៏មិនបានបញ្ជាក់ថា រឿងទាំងអស់នេះ ជាការពិត ឬក៏យ៉ាងណានោះទេ ពួកគេគ្រាន់តែលើកឡើងនូវហេតុផលមួយថា “សូមមិនបកស្រាយ ព្រោះវាជារឿងបុគ្គល”។ តែទោះជាយ៉ាងណា រឿងមួយនេះមិនបានស្ងប់ឡើយ ព្រោះមានមហាជនជាច្រើននៅតែលើកឡើងយកមកវែកញែក ។

មែនទែនទៅ កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២០ នេះ ស្រាប់តែខាងផលិតកម្មរបស់ តារាសម្ដែងស្រី Song Hye Kyo បានចេញបកស្រាយដើម្បីបញ្ចប់រឿងថា៖ “ផ្ទះដែលតារាសម្ដែងប្រុស Song Joongki វាយកម្ទេចចោល គឺជាផ្ទះកម្មសិទ្ធរបស់លោក មិនមែនជាផ្ទះគូស្នេហ៍ដែលរស់នៅរួមគ្នាបន្ទាប់ពីរៀបការដូចពាក្យចចាមអារ៉ាមនោះឡើយ។ ម៉្យាងទៀត Hye Kyo ក៏មិនដែលធ្លាប់បានទៅរស់នៅទីនោះទេ សូម្បីតែម្ដង ដូច្នេះឈប់មានការយល់ច្រលំទៀតទៅ”៕

អត្ថបទដោយ៖ ស្រីពេជ្រ