មិនទាន់ចាក់ផ្សាយទេ! តែរឿងភាគចិនប៉ុន្មាននេះល្បីទុកមុនបាត់ទៅហើយ

ជាការពិតណាស់ បច្ចុប្បន្ននេះប្រទេសចិននៅតែកំពុងបន្ដផលិតរឿងភាគថ្មីៗ ជាបន្ដបន្ទាប់យ៉ាងញាប់ដៃញាប់ជើង ដើម្បីត្រៀមខ្លួនយកមកបម្រើអារម្មណ៍ដល់ទស្សនិកជនមិនថាតែក្នុងស្រុក និងក្រៅស្រុក។ ទន្ទឹមនឹងនេះផងដែរ រឿងភាគជាច្រើនដែលកំពុងតែថត និងបានថតចប់រួចរាល់មួយរយៈចុងក្រោយនេះ សុទ្ធសឹងតែមានការចូលរួមសម្ដែងពីតារាស្រី ប្រុស ល្បីៗ ប្រចាំប្រទេសចិន។

បែបនេះហើយ ទើបធ្វើឲ្យរឿងភាគមួយចំនួនល្បីបាក់ទឹក បាក់ដី រួចជាស្រេចទាំងដែលមិនទាន់ចាក់ផ្សាយជាផ្លូវការ ដោយហេតុថាមានអ្នកគាំទ្រជាច្រើនរង់ចាំទស្សនាយ៉ាងអន្ទះសារ និងបញ្ចេញមតិសរសើរព្រោងព្រាតពេញបណ្ដាញសង្គម Weibo។ បន្ថែមពីនេះ រឿងភាគទាំងអស់នេះសុទ្ធសឹងតែកំពុងដណ្ដើមប្រជាប្រិយភាពគ្នាទៅវិញទៅមកដើម្បីឡើងឈរលើតារាងកំពូលរឿងភាគ DataWin របស់ប្រទេសចិន ទាំងដែលមិនទាន់ចាក់ផ្សាយជាផ្លូវការ ខណៈរឿងខ្លះទើបតែចាប់ផ្ដើមថត ខ្លះទើបតែថតចប់ ខ្លះមិនទាន់ទាំងបានចាប់ផ្ដើមថតផង។

តោះទៅមើលថាជារឿងភាគអ្វីខ្លះ៖

១. Legend Of Fei

សម្ដែងដោយ Wang Yibo និង Zhao LiYing

 

២. Douluo Continent

សម្ដែងដោយ XiaoZhan និង XuanYi

 

៣. Novoland: Pearl Eclipse

សម្ដែងដោយ YangMi និង William Chan

 

៤.  Immortality

សម្ដែងដោយ Luo YunXi និង Chen FeiYu

 

៥. Princess Chang Ge

សម្ដែងដោយ Dilraba និង Wu Lei

 

៦. The Golden Hairpin

សម្ដែងដោយ YangZi និង Kris Wu

កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា៕

អត្ថបទដោយ៖ ស្រីពេជ្រ