ក្តៅៗកំសត់ស្រក់ទឹកភ្នែក​ Full MV “កូន​ចង់រស់ក្បែ​រពុកម៉ែ” របស់លោក​ ប៉ែន សន្យា ចេញ​ហើយ កំសត់ចាក់ចោទ​អាម្មណ៍អម​ដោយ​ទេសភាព​ស្រុកស្រែ​ខៀវស្រងាត់​

ភ្នំពេញ ៖ បទចម្រៀង​មួយនេះ​នឹង​ធ្វើឲ្យបងប្អូន​ ដែលនៅឆ្ងាយកំពុង​ធ្វើការ ឬនៅក្រៅប្រទេស​ ជាពលករចំណាក​ស្រុក​ មានការនឹក​រលឹក​ដល់អ្នកមានគុណកាន់តែខ្លាំង​ថែមទៀត​ ជាពិសេសនៅថ្ងៃបុណ្យ​ចូលឆ្នាំ​នាពេលខាងមុខ។ ម្ចាស់បទ​ “កូន​ចង់រស់ក្បែរ​ពុកម៉ែ” លោក ប៉ែន សន្យា តារាចម្រៀង​ទោលមក​ពីខេត្ត​កំពង់ធំ​ បាន​ថ្លែង​ប្រាប់ថា លោកក៏បាន​ត្រៀម​ចេញ MV បន្តបន្ទប់ក្នុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះផងដែរ។

បទចម្រៀងមួយបទ​ ដែលមានចំណងជើងថា​ “កូន​ចង់រស់ក្បែរពុកម៉ែ” របស់​ លោក​ ប៉ែន សន្យា​ ឆ្លុះបញ្ចាំងពីការកំសត់​បែបជនបទស្រុកស្រែ ដែលនិយាយពីភាពក្រីក្រ និង​ការតស៊ូ​របស់​កូន​ប្រុស​។ ហើយ​​ MV​ បទនេះគឺមានការចូលរួមតែងដោយសិល្បករជើងចាស់ ហើយ​ក៏មានការច្រៀងសម្តែង​ ដោយ​ លោក​ ប៉ែន​ សន្យា​ ផ្ទាល់ផងដែរ។

ដូច្នេះកុំអោយខាតពេល​ ចង់ដឹងថា​ បទថ្មី​ “កូន​ចង់រស់ក្បែរពុកម៉ែ” នេះ​ ពិរោះចាក់ដោតបេះដូង​ យ៉ាងណា​ សូមទស្សនា​វីដេអូខាងក្រោម៖