អីយ៉ា! ខួបកំណើត Esther ឆ្នាំនេះ គូស្នេហ៍ធ្វើឲ្យនាងញញឹមបិទមាត់មិនជិតតែម្ដង!(មានរូបភាព)

ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយ អំពីទំនាក់ទំនងស្នេហារវាងតារាថៃលោក Ken Phupoom និង Esther Supreeleela ពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនច្រណែននិងអ្នកទាំងពីរថែមទៀតផង។

ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែ ឧសភា កន្លងទៅនេះ ជាថ្ងៃខួបកំណើតរបស់ Esther ក្នុងនោះផងដែរ Ken បានយកនំខេក និងកាដូទៅ Surprise Esther ដល់ផ្ទះ ធ្វើឲ្យនាងរំភើបចិត្តខ្លាំង ញញឹមបិទមាត់មិនជិតទៀតផង។

ក្នុងនោះផងដែរ Ken ក៏បានបង្ហោះរូបភាព និងសាររៀបរាប់យ៉ាងដូច្នេះទៀតថា៖ « រីករាយថ្ងៃកំណើត ក្មេងតូច ឆ្នាំនេះ ខ្ញុំមានតែកាដូជាដើមឈើប៉ុណ្ណោះ។ ព្រោះខ្ញុំដឹងថាអ្នកចូលចិត្តដើមឈើ ហើយពួកយើងនឹងអាចឃើញដើមឈើនេះ ជាមួយគ្នារាល់ថ្ងៃ។ ជូនពអ្នកឲ្យមានភាពសប្បាយរីករាយកាន់តែច្រើន និងខ្យូតគួរឲ្យស្រលាញ់បែបនេះ ជារៀងរហូត»៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី