ចង់ដឹងថា Chompoo​ Araya ធ្វើបុណ្យអ្វីខ្លះបានជាកើតមកស្អាតឆ្លាតហើយនៅមានស្វាមីល្អដ៏ថ្នាក់និង?

ថ្វីត្បិតតែកំពូលតារា Chompoo Araya​ មានឈ្មោះជាអ្នកម្ដាយហើយក៏ដោយ តែនាងនៅតែស្រស់ស្អាតមិនចាញ់អ្នកនៅលីវប៉ុន្មានទេ ទោះជាស្លៀកពាក់ម៉ូតអ្វី ថតបែបណាមុំណាក៏មើលទៅល្អគ្មានទាស់ សាកសមជាកំពូលតារាពិតមែន។

ដោយសារតែមួយរយៈនេះអាកាសធាតុក្ដៅខ្លាំង ទើបអ្នកម៉ាក់ Chompoo លេងឈុតអាវតូចស៊ិចស៊ីបញ្ចេញក្បាល់ពោះដែលមានសាច់ដុំតិចៗថតរូបបែបធម្មតាៗតែមើលទៅមិនមែនធម្មតាទេព្រោះសម្រាប់អ្នកម៉ាក់ Chompoo គ្មានពាក្យថាធម្មតាទេចា៎។

ចំណែកឯព្រះស្វាមីដ៏សែនល្អរបស់នាងវិញ មិនថានាងចង់ធ្វើអ្វីទេតែងតែជួយជ្រុមជ្រែងលើកចិត្តគ្រប់ពេលវេលា ជាពិសេសគឺថាជាកំពូលស្វាមីតាម like តាម share អោយតែប្រពន្ធផុសគឺចូល​ like ចូល share មុនគេហើយចា។

អត្ថបទដោយ : នីត្តា