មកដឹងប្រវត្តិរបស់តួឯកប្រុស បង Thear ក្នុងរឿង My husband in law អតីតធ្លាប់ជាអ្នក….! មានរូបភាព

តារាប្រុសរូបសង្ហាក្នុងរឿង My husband in law លោក Mark Prin កំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងនៅក្នុងប្រទេសថៃ និងនៅក្នុងប្រទេសចិន។​ ដោយលែងរឿងនេះផងដែរបានឈរឈ្មោះលំដាប់ថ្នាក់លេខមួយនៅក្នុងប្រទេសចិន ហើយត្រូវបានឲ្យដឹងថាមានអ្នកចូលមើលរហូតដល់ 65 លាននាក់ហើយ។

មិនត្រូវតែប៉ុណ្ណោះលោក Mark Prin ធ្លាប់ជាអតីតកីឡាករយូដូផងដែរ។ ដោយលោកបានទទួលការបំពាក់ខ្សែរក្រវ៉ាត់ខ្មៅថ្នាក់ទីមួយ ឬអាចនិយាយបានថា ខ្សែរក្រវ៉ាត់ខ្មៅមួយជាន់ ជាពិសេសជាងនេះទៅទៀត Mark បានទទួលការតែតាំងជា អគ្គរាជទូតខាងយូដូប្រចាំប្រទេសថៃផងដែរ។

នេះចាត់ទុកថាជាតារាប្រុសមួយរូបដែរមានសមត្ថភាពទាំងខាងចំណេះដឹង និងការសម្ដែងព្រមទាំងខាងកីឡាផងដែរ នេះពិតជាមិនធ្វើឲ្យអ្នកគាំទ្រលោកខកបំណងមែន។

អត្ថបទដោយ : នីត្តា