មិនត្រឹមតែស្អាតនោះទេ! Sririta ពូកែរៀបចំ និងតុបតែងផ្ទះបានប្រណិតខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Sririta រៀបការកសាងគ្រួសារជាមួយនិងស្វាមីដែលជាបុរសហាយសូមក គេសង្កេតឃើញជីវិតនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយថែមទាំងមានអ្វីៗសព្វគ្រប់បែបយ៉ាងគួរឲ្យច្រណែនថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ បើយើងងាកទៅចាប់អារម្មណ៍ពីការរស់នៅរបស់នាងវិញ សព្វថ្ងៃនេះនាងកំពុងតែរស់នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃ និងស្រស់ស្អាតខ្លាំងណាស់ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងផ្ទះរបស់តារាស្រីរូបនេះ ពិតជាតុបតែងលម្អបានស្អាតខ្លាំងណាស់ មិនថានៅក្នុងបន្ទប់ទឹក បន្ទប់គេង ផ្ទះបាយនោះទេ សុទ្ធតែមានទូផ្កាលម្អគ្រប់ទីកន្លែងតែម្ដង។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរតារាស្រីរូបនេះ មិនត្រឹមតែស្រស់ស្អាតនោះទេ ហើយថែមទាំងពូកែរៀបចំលម្អផ្ទះបានយ៉ាងប្រណិតគួរឲ្យចង់រស់នៅថែមទៀត៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី