ដូចមានគេចាប់អារម្មណ៍ច្រើន! គ្រាន់តែរឿងថ្មីរបស់ YangZi និង Kris ទម្លាក់ Poster ថ្មីភ្លាម មានអ្នកចុច like ដល់ខ្ទង់លាន

នាពេលថ្មីៗ រឿងភាគបុរាណចិនហាក់ដូចជាកាន់តែមានសន្ទុះកាន់តែកើនឡើងខ្លាំងជាងមុន ខណៈរឿងថ្មីបុរាណប្រកាសក្រុងពាលីថតជាបន្ដបន្ទាប់ឥតស្បើយសុទ្ធសឹងតែមានការចូលរួមពីសំណាក់តារាលំដាប់ក្នុងប្រទេសចិន ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រមជាច្រើនមានក្ដីរំភើប និងសប្បាយរីករាយ។

កាលពីម្សិលមិញផងដែរ រឿងភាគបុរាណថ្មី “The Golden hairpin” របស់ តារាសម្ដែងស្រីកំពុងមានឈ្មោះល្បីក្នុងស្រទាប់យុវវ័យ​ Yangzi និង Kris Wu ទម្លាក់ Poster ថ្មីភ្លាមក៏មានចំនួនអ្នកចុច like ដល់ជាង ១ លាន​នាក់ ត្រឹមរយៈពេលត្រឹម ៦ ម៉ោង ដែលនេះពិតជាបង្ហាញ់នូវការគាំទ្រ និងស្វាគមន៍ពីសំណាក់អ្នកគាំទ្រចំពោះរឿងភាគមួយនេះ។

គួរបញ្ជាក់ផងដែរ រឿងភាគមួយនេះគឺកំពុងស្ថិតក្នុងដំណើរការថតនៅឡើយ ហើយរំពឹងថានឹងចាក់បញ្ចាំងក្នុងឆ្នាំក្រោយ ជាមួយរឿងភាគល្បីៗ ផ្សេងទៀតដូចជា Novoland: Pearl Eclipse, Immortality, Princess Chang ge ជាដើម៕

អត្ថបទដោយ៖​ ស្រីពេជ្រ