Pancake តែងខ្លួនស្មានតែទៅដើរបង្ហាញម៉ូតតែតាមពិតតែងខ្លួនចូល……..!!! (មានរូបភាព)

យូរៗបានទំនេរនៅផ្ទះម្ដងចឹង Pancake លេងមួយចាស់ដៃទុកជាការហាត់ប្រាណ។ ដោយមួយរយៈធំនេះត្រូវតែសម្រាក់ទៅផ្ទះដូច្នេះហើយទើបតារាស្រីស្អាត Pancake តែងតែរកសម្មភាពប្លែកៗមកអួតបង្ហាញដល់ហ្វេនៗកម្សាន្ដអរម្មណ៍ទាំងអស់គ្នាកុំឲ្យអផ្សុក។

នៅពេលកន្លងមកនាងតែងតែផុសសកម្មភាពហាត់ប្រាណ, ប្រលែងលេងជាមួយអូនសុខន, រឺក៏តុបតែងមុខមាត់ធ្វើសក់នៅផ្ទះជាដើម។​ តែថ្មីៗនេះក៏មានរូបភាពមួយទៀតដែលនាងមិនបានធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមចំពោះនាងឡើយ គឺថាលេងមួយអស់ដៃតែម្ដង ក្នុងសម្លៀកបំពាក់ស្រមោលសពណ៌ផ្កាឈូកខ្ចីរួមជាមួយ caption ថា៖ “sweet day” ……នៅផ្ទះតែងខ្លួនចូលផ្ទះបាយ

រូបភាពនេះមិនត្រឹមតែសម្លៀកបំពាក់មិនធម្មតាហើយនៅមានស្ទាយថតរបស់នាងដែលធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែកប្លែកអារម្មណ៍គ្រប់ៗគ្នា សាកសមនិងឈ្មោះកំពូលតារាមែន។

អត្ថបទដោយ : នីត្តា