ភ្ងាក់ផ្អើល! សុខៗ ស្រាប់តែតួប្រុសរឿង «រាជបុត្រកង្កែប» ប្រកាស់មានកូន..

ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគ តៃវ៉ាន់ ប្រហែលជាបានស្គាល់តួឯកប្រុសរឿង «រាជបុត្រកង្កែប» Ming Dao រួចមកហើយ ដោយហេតុតាមរយៈរឿងភាគមួយនេះលោកបានឆក់យកបេះដូងអ្នកគាំទ្រមិនតិចទេ។ ហើយបើទោះជាមានវ័យជាង ៤០ ឆ្នាំ ទោហើយ តែរូបសម្រស់ក៏នៅតែស្រស់សង្ហារមិនធម្មតា។

អ្វីដែលគួរឲ្យភ្ងាក់ផ្អើលសម្រាប់អ្នកគាំទ្ររបស់តារាសម្ដែងប្រុសរូបនេះគឺ នៅសុខៗ លោកបែរជាប្រកាសតាមរយៈបណ្ដាញសង្គមថារបស់ខ្លួនថា បានក្លាយជាឳពុករបស់គេហើយ ក្រោយមិត្តស្រីដែលលោកទាក់រាប់ឆ្នាំទើបតែសម្រាលកូនដ៏គួរឲ្យស្រឡាញ់ម្នាក់ដល់រូបលោក។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងប្រុសរូបនេះ និងមិត្តស្រីរបស់ខ្លួន Wang Ting-xuan បានទាក់ទងគ្នាចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ហើយអ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីឆ្នាំមុន ដោយមានតែគ្រួសារប៉ុណ្ណោះបានដឹង។ តែបន្ទាប់ពីទទួលបានចំណងដៃកូនប្រុសមួយ លោកក៏សម្រេចប្រកាសជាសាធារណៈពីទំនាក់ទំនងរបស់ខ្លួន ដើម្បីទទួលបានការជូនពរពីមហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោកផងដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ