កប់! តោះទៅទស្សនាទិដ្ឋិភាពក្នុងពិធីឡើងផ្ទះ Chain Tana ដូចមង្គលការអញ្ចឹង!(មានរូបភាព)

ជាការពិតណាស់ មួយរយៈពេលមុនតារាសម្ដែងថៃប្រុសល្បីឈ្មោះ លោក Chain Tana បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនរបស់លោកមានការភ្ញាក់ផ្អើល ជាមួយនិងរូបភាពផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់លោក ពិតជាប្រណិតខ្លាំងគួរឲ្យចង់រស់នៅខ្លាំងណាស់។

យ៉ាងណាមិញពេលនេះផ្ទះវីឡាមួយខ្នងនេះក៏សាងសងហើយរួចរាល់ដែរហើយ ហើយថ្មីៗនេះលោកក៏បានរៀបចំកម្មវិធីឡើងយ៉ាងអធិអធមផងដែរ ដោយក្នុងនោះគ្រប់គ្នាបានឃើញលោកអញ្ចឹងតារាល្បីៗរួមជំនាន់ជាមួយគ្នាមកចូលរួមថែមទៀតផង។

អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅក្នុងកម្មវិធីឡើងគេហដ្ឋាននេះ Chain Tana បានរៀបចំឡើង ដោយតុបតែងផ្កានិងសម្ភារៈប្រណិតជាច្រើន មើលទៅសឹងតែដូចមង្គលការមួយទៅហើយ ឃើញហើយនរណាក៏លាន់មាត់សរសើរថាកប់គ្រប់ៗគ្នាដែរ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី