Mai Davika លួចបណ្ដើរសង្សាយ៉ាងផ្អែមល្ហែមតាមផ្លូវមិនក្រែងចិត្តអ្នកអត់សង្សាសោះ! (មានវីឌីអូ)

Mai Davika កៀកដៃសង្សាដើរលេងតាមភាសារអ្នកស្រលាញ់គ្នា ព្រោះតែមិនបានជួបគ្នាយូរក្នុងកំឡុងពេលកូវីដ 19។ មើលទៅពិតជាផ្អែមរបស់គេមែន ឲ្យតែមានពេលទំនេរនិងបានជួបគ្នាដោយក្ដីនឹករលឹក ឃើញបែបនេះហើយចង់ឃើញថ្ងៃរៀបមង្គលការអ្នកទាំងពីរណាស់។

ជាគូរស្នេហ៍ដែលគ្រប់គ្នានិយាយថាមានភាពសាកសមខ្លាំងណាស់ ពេលដែលអ្នកទាំងពីរនៅក្បែរគ្នាមានតែស្នាមញញឹមញ៉ោះគ្នាលេងទៅវិញទៅមក។

ជាក់ស្ដែងនៅពេលមានវេលាក៏បណ្ដើរគ្នាដើរលេង ក្រោយពីឆ្ងាយគ្នាមួយរយៈ សកម្មភាពដូចជាអ្នកទើបតែស្រលាញ់គ្នាថ្មីៗចឹង។ ចំពោះរូបភាពដែលបង្ហាញឲ្យឃើញថា Mai ដើរកៀកដៃសង្សារយ៉ាងណែនរហូត ធ្វើឲ្យគ្រប់គ្នាដែលបានឃើញត្រូវលួចច្រណែនអ្នកទាំងពីរ។

អត្ថបទដោយ : នីត្តា