អីយ៉ា! ស្ងាត់ៗ Mark Prin បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃឃើញពិតជាចង់រស់នៅខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Mark Prin ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈសកម្មភាពក្នុងសិល្បៈ ឬក៏សមកម្មភាពរស់នៅប្រចាំថ្ងៃរបស់លោកនោះទេ។

ជាក់ស្ដែងថ្មីៗនេះ លោកបានបង្ហោះរូបភាពជាមួយគ្រួសារ នៅឯទឹកដីកំណើតខេត្ត ឈៀងម៉ៃ មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះលោកក៏បង្ហាញជាមួយនិងផ្ទះវីឡាដ៏ធំស្កឹមស្កៃដែលកំពុងសាងសង ជាមួយនិងទីធ្លាដ៏ធំទូលាយឃើញពិតជាចង់រស់នៅខ្លាំងណាស់។

ក្នុងនោះលោកក៏បានរៀបរាប់សារមួយឃ្លារដែរថា៖ «កំពុងសាងសង់ … ផ្ទះនៅឈៀងម៉ៃ ឥឡូវជិតរួចរាល់ហើយ»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះស្ងាត់ៗតារាប្រុសរូបនេះ ក៏បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃកំពុងតែសាងសងជិតរួចរាល់ នៅតែស្រុកកំណើតទៀត៕ តោះ! ចង់ដឹងថាផ្ទះនោះស្រស់ស្អាតប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី