អូហូ! រូបភាពមួយសន្លឹករបស់ Kimberley និង Mark គេងសម្លឹង​មុខគ្នាដូចមានក្ដីសុខណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ គូស្នេហ៍តារាសម្ដែងថៃល្បីឈ្មោះ Kimberley និងតារាប្រុស Mark Prin តែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ តាមរយៈសកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ Kimberley បានបង្ហោះរូបភាពជាមួយ Mark បង្ហាញការស្និទ្ធស្នាលនឹងគ្នា គេងសម្លឹងមើលមុខគ្នាទៅវិញទៅមក បង្កើតជារូបភាពគូស្នេហ៍ យ៉ាងរ៉ូមែនទិក ធ្វើឲ្យហ្វេនៗឃើញហើយលាន់មាត់សរសើរថាអ្នកទាំងពីរស្វីតគ្រប់ៗគ្នា។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ហ្វេនៗជាច្រើនពិតជាពេញចិត្តខ្លាំងណាស់ ព្រោះមួយនេះខាន់ឃើញអ្នកទាំងពីរបង្ហោះរូបភាពផ្អែមល្ហែមនិងគ្នាបែបនេះយូរហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី