ខាងប៉ុស្ដន៍ទូរទស្សន៍ចេញបកស្រាយរឿងបាត់ឈ្មោះរបស់ Bella Ranee-Mai Charoenpura ក្នុងកម្មវិធីប្រកួត Nataraj Awards ទី11 ក្រោយពីមានការសង្ស័យនិងរិះគន់ខ្លាំង!

ក្លាយទៅជាប្រធានបទដ៏ក្ដៅក្រោយពីមានការវិនិច្ឆយ័ដ្រាម៉ាក្នុងបណ្ដាញសង្គមអ៉ិនធឺណេត នៅពេលដែលរង្វាន់ Nataraj Awards ទី11 បើកបង្ហាញឈ្មោះអ្នកសម្ដែងចូលរួមនៅតាមសាខាផ្សេងៗ តែបែរជាមិនមានឈ្មោះរបស់អ្នកសម្ដែងស្រី 2នាក់គឺ Bella Ranee និង Mai Charoenpura ក្នុងរឿងភាពថៃ ក្រងកម្ម

ជាក់ស្ដែងខាងសមាគមន៍វិជ្ជាជីវៈវិទ្យុបានផ្សាយចេញជាសម្លេងនិងប្រកាសតាមទូរទស្សន៍ បានចេញលិខិតបញ្ចក់ដល់មហាជនចំពោះប្រធានបទខាងលើដោយចែងដូចតទៅថា

“នៅក្នុងខណៈនេះមានការវិនិច្ឆយ័ជាច្រើនជាមួយនិងករណីថាហេតុអ្វី បានជាមិនមានឈ្មោះអ្នកសម្ដែងស្រី2នាក់ Bella Ranee-Mai Charoenpura ពីរឿងភាព ក្រងកម្មមកចូលប្រកួតពានរង្វន់ Nataraj Awards លើកនេះ

ខាងសមាគមន៍វិជ្ជាជីវៈវិទ្យុបានផ្សាយសម្លេងនិងទូរទស្សន៍ សូមប្រកាសបញ្ចាក់ថា លក្ខខណ្ឌនៃការចូលរួមប្រកួតពានរង្វន់ Nataraj តាមសាខាផ្សេងៗនិង ខាងស្ថានីយ៍ជាអ្នកពិចារណាបញ្ជូនឲ្យចូលរួមប្រកួតទេ មិនមែនខាងសមាគមន៍ជាអ្នកចាត់ចែងឡើយ។

សម្រាប់ការប្រកួតលើកនេះ ខាងស្ថានីយ៍ប៉ុស្ដន៍ទូរទស្សន៍លេខ 3មិនបានបញ្ជូនឈ្មោះរបស់អ្នកសម្ដែងស្រីពីរឿង ក្រងកម្មមកចូលរួមប្រកួតក្នុងសាខាអ្នកសម្ដែងស្រីនាំមុខនោះទេ ទើបមានឈ្មោះរបស់អ្នកទាំងពីរនេះ ប៉ុន្ដែបានបញ្ជូនឈ្មោះមកប្រកួតក្នុងសាខាផ្សេងៗវិញ

ទាំងអស់នេះគណកម្មការ Nataraj Awards សូមបញ្ជាក់ម្ដងទៀតថារឿងគុណភាពសេចក្ដីយុត្តិធម៌មករយៈ 10កន្លងមក ដោយការកាត់ក្ដីផ្ដល់រង្វាន់ តាមរយៈការដាក់ពិន្ទុរបស់អ្នកវិជ្ជាជីវៈវិទ្យុនិងទូរទស្សន៍ប្រគល់ឲ្យដល់លទ្ធផលការងារណាដែលល្អជាងគេគ្រប់ផ្នែកផ្សេងៗ ទើបក្លាយជាពានរង្វន់ដែលប្រកបដោយគុណភាព ដែលបានធានាលទ្ធផលកាងារហើយនិងមោទនភាពរបស់អ្នកដែលបានទទួលរង្វន់នេះ”

អត្ថបទដោយ : នីត្តា