តម្លៃខ្ពស់កប់ពពក ! គ្រាន់តែតម្លៃ​គ្រឿងអលង្ការ​របស់​ ឳក សុគន្ធកញ្ញា ក្នុង​ពិធី​រៀប​មង្គលការ​តាមតម្លៃ​រាប់​ម៉ឺន​ដុល្លារ

758

ប្រិយមិត្តទស្សនិកជន ប្រាកដជាជ្រាបច្បាស់រួចមកហើយ​ថា នៅថ្ងៃនេះ កំពូលតារាចម្រៀងលំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើពិធី​ចូលរោងការ ជាមួយនឹងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុស ថៅកែហង្សមាស ខណៈគេចាប់អារម្មណ៍ឃើញថា ក្នុងការរៀបចំ​កម្មវិធីរៀបការទាំងមូលអស្ចារ្យខ្លាំង ក្នុងស្រទាប់អ្នកសិល្បៈ ក៏ដូចជាមានការអញ្ជើញ សុទ្ធតែភ្ញៀវអ្នកមានមុខអ្នកមាត់ ថ្នាក់មន្ត្រីជាន់ខ្ពស់ផងដែរ។ ជាពិសេសនោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្ដល់វត្តមានយ៉ាងខ្ពង់ខ្ពស់ អញ្ជើញចូលរួមពិធីមង្គលការរបស់នាង​។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ កាន់តែខ្លាំងថែមទៅទៀតនោះ គឺឈុតគ្រឿងអលង្ការ ដែលតុបតែងលើខ្លួនកូនក្រមុំ​កញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងពិធីសូត្រមន្ត ល្ងាច មិញ និងសម្រាប់ពាក់ពេលព្រឹកថ្ងៃទី១៦នេះ គឺសុទ្ធសឹង​តែជាឈុតត្បូងពេជ្រដ៏ភ្លឺចែងចាំង រីឯតម្លៃវិញ​ខ្ពស់មិនធម្មតា ពោលគឺរាប់ម៉ឺនដុល្លារឯណោះ។

ជាការពិត តាមការបញ្ជាក់ពីម្ចាស់ហាងពេជ្រ សេង ចិន្តា បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញនូវឈុតគ្រឿងអលង្ការ របស់តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ពាក់ក្នុងពិធីក្រុងពាលីដែល​មានខ្សែកតម្លៃ២៦០០០ដុល្លារ, ក្រវិលមានតម្លៃ៤៣៥០ដុល្លារ, កងដៃមានតម្លៃ៨៥៥០ដុល្លារ រួមនឹងចិញ្ជៀនមានតម្លៃ៣៣០០ដុ​ល្លារ ឈុតទីពីរ មានដូចជា ខ្សែកពេជ្រតម្លៃ៤២០០០ដុល្លារ និងក្រវិល មានតម្លៃ១​​២៣០០ដុល្លារ ដែលជាឈុតសម្រាប់ពាក់ ក្នុងពិធីសម្រាប់មង្គលការពេលព្រឹក​៕

Loading...

Loading...
TodaySharing News

FREE
VIEW