គូស្នេហ៍តារាសម្ដែងថៃ ៣ គូស្រឡាញ់គ្នាមិនក្រោម ៥ ឆ្នាំទេ ប៉ុន្តែហាក់បីដូចជាមិនសូវមានភាពផ្អែមល្ហែមជាមួយគ្នាទៅវិញ!!

គូស្នេហ៍ ៣ គូ ដែលស្រលាញ់គ្នាមិនក្រោម ៥ ឆ្នាំទេ ប៉ុន្តែមិនបែរជាមិនសូវបង្ហាញទំនាក់ទំនងរបស់ពួកគេនៅលើបណ្តាញសង្គម តែស្នេហារបស់ពួកគេពិតជាបានយូរអង្វែងពិតមែន។ យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា គូស្នេហ៍ ៣ គូនោះមានដូចខាងក្រោម៖

១. តារាសម្ដែងស្រី Bella Ranee និងលោក Wire Sukollawat

តារាសម្ដែងទាំងពីររូបនេះ ពួកគេបានស្រឡាញ់គ្នាអស់រយៈពេលជិត ៦​ ឆ្នាំមកហើយ ប៉ុន្តែដោយសារតែ​ មមាញឹកក្នុងការងារសិល្បៈរៀងៗខ្លួន ទើបពួកគេមិនសូវមានពេលជួបគ្នា និងបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា។

២. តារាសម្ដែងស្រី Taew Natapohn និងលោក Thon Aach Lhaisakul

គួររំលឹកផងដែរថា គូស្នេហ៍មួយគូនេះ ពួកគេចាប់ផ្ដើមស្រលាញ់គ្នារយៈពេលជាង ១០ មកឆ្នាំហើយ ប៉ុន្តែពួកគេហាក់ដូចជាមិនសូវបើកបង្ហាញពីទំនាក់ទំនងរបស់ពួកគេនោះទេ។

៣. លោក Dan Worrawech និងនាង Pattie ungsumalin

តារាសម្ដែងប្រុស Dan Worrawech និងនាង Pattie បានស្រឡាញ់គ្នាអស់រយៈពេល ៧ ឆ្នាំមកហើយ ប៉ុន្តែពួកគេទាំងពីរ ហាក់ដូចជាមិនសូវបង្ហាញពីទំនាក់ទំនងជាសាធារណប៉ុន្នានទេ៕