ក្រោយ​ក្រេប​ទឹកឃ្មុំ​នៅក្រៅ​ប្រទេស​វិញភ្លាម ឳក សុគន្ធកញ្ញា និង​ស្វាមី​ បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញហើយ​​

បន្ទាប់​ពីតារាចម្រៀន​ស្រីល្បីឈ្មោះអ្នកនាង​ ឳក សុគន្ធកញ្ញា បាន​រៀប​អាពាហ៍ពិពាហ៍ជាមួយ​លោក អ៊ឹង​ សុខលី ប្អូន​ប្រុស​ថៅកែ​ហង្សមាសរួចមក​ អ្នក​នាង​និង​ស្វាមី​បាន​ដើរកម្សាន្ត​​ក្រេប​ទឹកឃ្មុំនៅខាងក្រៅប្រទេស​យ៉ាង​មានក្តី​សុខ​បំផុត អស់រយៈពេល​ជាង​៣សប្តាហ៍​កន្លងទៅ​។

ជាការពិតណាស់ ពេលនេះដែរ តារាចម្រៀង ឱក សុគន្ធ កញ្ញា និងស្វាមី បានត្រលប់មកដល់កម្ពុជាវិញហើយ ក្រោយដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំ អស់រយៈពេលប្រមាណជាបីសប្តាហ៍ នៅបណ្តាប្រទេសប៉ែកអឺរ៉ុបជាច្រើន។ ការវិលត្រលប់របស់តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ដែលត្រូវជាប្អូនថ្លៃ ថៅកែផលិតកម្ម ហង្សមាស បានធ្វើឱ្យអ្វកគាំទ្រជាច្រើនរីករាយ ខណៈដែលទស្សនិកជន និងអ្នកគាំទ្រ កំពុងទន្ទឹងស្នាដៃចម្រៀងថ្មីៗបន្តទៀត ក្រោយពីនាងត្រឡប់មកពីក្រេបទឹកឃ្មុំវិញ។

ដោយឡែគេចាំបានថា គ្រាន់តែរៀបការកាលពីថ្ងៃទី១៦ ឧសភា ភ្លាម ឱក សុគន្ធកញ្ញា និងស្វាមី បានបណ្តើរគ្នាទៅក្រេបទឹកឃ្មុំនៅប្រទេសប៉ែកអឺរ៉ុបជាច្រើន ដែលមានដូចជា បារាំង ហូឡង់ អាល្លឺម៉ង់ អូទ្រីស និង អ៊ីតាលី ជាដើម ដែលតារាចម្រៀងរូបនេះក៏មិនភ្លេចចែករំលែកនូវវីដេអូ រូបភាពស្វីតស្វីតរបស់ខ្លួន និងស្វាមី ដល់មហាជនដែរ៕