កប់ណាស់! គ្រាន់តែការតុបតែងអំពូលភ្លើងក្នុងផ្ទះតារាថៃ Punpun ចំណាយថ្លៃខ្លាំងយ៉ាងនេះ!

3,020

តារាសម្ដែងថៃស្រីវ័យ២២ឆ្នាំ កញ្ញា Punpun ត្រូវបានអ្នកគាំទ្រជាច្រើនចាត់ទុកនាងជាតារាស្រីម្នាក់ ដែលមានទ្រព្យសម្បត្តិច្រើន ហើយក៏មានអ្នកគាំទ្រមិនអន់ជាងតារាល្បីៗប្រចាំប្រទេសថៃផងដែរ។

ជាក់ស្ដែងថ្មីៗនេះ បណ្ដាញសង្គមថៃបាននាំគ្នាចែករំលែក ព័ត៌មានទាក់ទំនងនឹងអ្នកកាសែតបានចុះទៅសម្ភាសន៍កញ្ញា Punpun អំពីផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់គ្រួសារត្រកូល «Sutatta» ពោលគឺផ្ទះវីឡារបស់តារាស្រីរូបនេះផ្ទាល់តែម្ដង។

ក្នុងនោះផងដែរ សម្ដីដែលកញ្ញា Punpun រៀបរាប់ ពិតជាធ្វើឲ្យមហាជនជា​ច្រើនភ្ញាក់ផ្អើលខ្លាំងមែនទែន ទាក់ទងនិងអំពូលដែលតុបតែងក្នុងផ្ទះវីឡារបស់តារាស្រីរូបនេះ គឺមានតម្លៃរហូតដល់ជាង ៣ លានបាត ដែលស្មើនឹងជិត១០មុឺនដុល្លារឯណោះ ពិតជាកប់ខ្លាំងណាស់៕

តោះ! ចង់ដឹងថាទិដ្ឋិភាពក្នុងផ្ទះរបស់តារាស្រីរូបនេះស្អាតខ្លាំងប៉ុនណានោះ ទៅទស្សនាខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី

Loading...
TodaySharing News

FREE
VIEW