កប់! Margie និងស្វាមី នាំកូនភ្លោះទៅដើរលេងលើកនេះសុទ្ធតែជួលយន្តហោះជិះផ្ទាល់ខ្លួនទៀត!(មានរូបភាព)

ពិតណាស់ចាប់តាំងពីពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង Margie សម្រាកបានកូនភ្លោះមក គេសង្កេតឃើញថាជីវិតគ្រួសាររវាងអ្នកនាងនិងស្វាមីកាន់តែមានសុភមង្គលខ្លាំងឡើងៗ ស្របពេលដែលដំណើរកំសាន្តក៏កាន់តែមានច្រើនផងដែរ។

ជាក់ស្ដែងថ្មីៗនេះ Margie និងស្វាមី បានដឹកដៃកូនភ្លោះទាំងពីររបស់ខ្លួនទៅកំសាន្តនៅឯកោះដ៏ស្រស់ស្អាតមួយ តែអ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងនោះគឺ ដំណើរកំសាន្តលើកនេះ Margie និងស្វាមីបាននាំគ្នាជួលយន្តហោះផ្ទាល់ខ្លួន ជិះទៅកំសាន្តជាលក្ខណៈគ្រួសារមើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។

ក្នុងនោះផងដែរ ក៏មានមហាជនជាច្រើន សរសើរដ៏ជីវិតហាយសូរបស់តារាស្រីរូបនេះ និងស្វាមី ក្រោយពេលដែលមានកូនភ្លោះហើយពិតជាមានសុភមង្គលខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី