ស្អាតណាស់! ហេង ចន្ថា លេងខ្លួនក្នុងឈុតប្រពៃណីពណ៍លឿង នរណាឃើញក៏សរសើរដែរ!(មានរូបភាព)

អតីត Miss Grand កម្ពុជា កញ្ញា ហេង ចន្ថា បច្ចុប្បន្នបានក្លាយជាតារាសម្ដែងដែលមានប្រជាប្រិយភាព ហើយក៏មានមហាជនជាច្រើនសរសើរពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។

ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុន តារាស្រីរូបនេះបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ នៅពេលដែលគ្រប់គ្នាបានឃើញ កញ្ញា តុបតែងខ្លួងក្នុងឈុតប្រពៃណីពណ៍លឿង ដែលបានច្នៃម៉ូតយ៉ាងប្លែក ចូលរួមកម្មវិធីមួយ ពិតជាស្រស់ស្អាតខ្លាំង នរណាឃើញហើយក៏សរសើរគ្រប់ៗគ្នាដែរ។

លើសពីនេះទៅទៀត ក៏មានមហាជនជាច្រើន សរសើរពីរូបសម្រស់តារាស្រីរូបនេះ ទោះបីជាតុបតែងខ្លួនបែបណាក៏ដោយ ក៏នៅតែស្រស់ស្អាត និងលេចធ្លោរគួរឲ្យចាប់អារម្មណ៍ខ្លាំងគ្រប់ពេលដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី