រំភើបណាស់! ពេលឃើញ ខ្ញុង ច្រៀងបទនេះជូនស្វាមីថ្ងៃមង្គលការរបស់ខ្លួន!(មានវីដេអូ)

243

ពិតណាស់ពេលនេះតារាកំប្លែងស្រីល្បីឈ្មោះអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងលោក អ៊ុំ ក្រ្សតា ហៅនាយ កៃដ បានក្លាយជាប្ដីប្រពន្ធនិងគ្នាស្របច្បាប់ហើយ ដោយថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកទាំងប្រព្រឹត្តទៅយ៉ាងរលូន និងអធិកអធមខ្លាំងណាស់។

ក្នុងនោះផងដែរ នៅថ្ងៃអាពាហ៍ពិពាហ៍នោះ អ្នកទាំងពីរបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់ អ្វីដែលពិសេសពេលនេះមានវីដេអូមួយរបស់អ្នកនាង អ្នកនាង ខ្ញុង បានច្រៀងបទចម្រៀងមួយបទមានចំណងជើងថា «ស្ពានសុភគ័ដួងចិត្ត» ជាចំណងដៃសំរាប់អាពាហ៍ពិពាហ៍ខ្លួន ដែលស្ដាប់ទៅពិតជាមានអត្ថន័យ អមជាមួយនិងទិដ្ខិភាពក្នុងថ្ងៃមង្គលការទៀត កាន់តែធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តខ្លាំង។

ក្រោយពេលឃើញបែបនេះ មហាជនច្រើន បានបញ្ចេញមតិអបអសាទរ និងបាននាំគ្នាជូនពរតារាកំប្លែងស្រីរូបនេះ​ និងស្វាមី ឲ្យស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

Loading...

អត្ថបទដោយ៖សុីវលី

Loading...
TodaySharing News

FREE
VIEW