មិននឹកស្មានសោះ! តារាសម្ដែងថៃ Bo Thunyasupan ប្រកាសលែងប្តីសេដ្ឋីក្រោយជួបរឿងចុកចាប់មួយ!

ពិតណាស់រយៈពេលជាង៣ឆ្នាំហើយ ដែលតារាសម្ដែងស្រីប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៧ថៃ អ្នកនាង Bo Thunyasupan រៀបការសាងគ្រួសារជាមួយនិងស្វាមីសេដ្ឋីវ័យក្មេង ហើយក្នុងនោះមហាជនក៏បានឃើញពីសុភមង្គលរបស់អ្នកនាងផងដែរ។

តែយ៉ាងណាមិញ សុភមង្គលនោះគឺមិនស្ថិតស្ថេរដូចអ្វីដែលគ្រប់គ្នារំពឹងនោះទេ ដោយក្នុងនោះអ្នកនាង Bo Thunyasupan បានរស់នៅក្រោមការឈឺចាប់និងទឹកភ្នែកស្ទើររាល់ថ្ងៃ ដោយសារតែអ្នកនាងតែងតែចាប់បានស្វាមីរបស់ខ្លួនលួចទាក់ទងស្រីផ្សេងជាបន្ដបន្ទាប់ តែអ្នកនាងនៅតែទ្រាំរស់ទាំងការឈឺចាប់ ព្រោះតែក្ដីស្រលាញ់របស់ខ្លួនចំពោះស្វាមី ដោយសង្ឃឹមថាថ្ងៃណាមួយលោកនិងកែ។

តែពេលនេះអ្វីដែលមិននឹកស្មាននោះគឺ អ្នកនាង Bo Thunyasupan បានប្រកាសជាផ្លូវការនៃការលែងលះគ្នាជាមួយនឹងអតីតស្វាមី ដោយអះអាងថា មិនអាចទ្រាំរស់នៅបែបនេះតទៅទៀតនោះទេ ទោះបីជាសព្វថ្ងៃអតីតស្វាមីអ្នកនាង ប្រគល់ទ្រព្យជាច្រើនចាយមិនអស់ឲ្យក៏ដោយ៕

អត្ថបទដោយ៖សុីវលី