អីយ៉ា! ជិតដល់ថ្ងៃរៀបការ ថមមី និយាយពាក្យពិតក្នុងចិត្តទៅ សួស វីហ្សា រំភើបណាស់!

ពិតណាស់ចាប់តាំងពីពេលដែលតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញា សួស វីហ្សា ភ្ជាប់ពាក្យជាមួយនិងតារាសម្ដែងប្រុសរូបស្រស់លោក ថមមី មក ឃើញថាជីវិតគូរបស់អ្នកទាំងពីគឺកាន់តែផ្អែមល្ហែមខ្លាំងឡើងៗតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះលោក ថមមី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងរំភើបចិត្តជំនួសកញ្ញា សួស វីហ្សា នៅពេលដែលលោកបានបង្ហោះសារក្នុងបណ្ដាញសង្គមខ្លួនថា៖

«និយាយត្រង់ចុះ តាំងពីស្រលាញ់គ្នាជាមួយវីហ្សាមកដល់ពេលនេះ គឺខ្ញុំកម្រទិញបាច់ផ្កាជូនគាត់ណាស់ ហើយគាត់តែងតែខឹងនឹងខ្ញុំហេតុអ្វីខ្ញុំខុសពីសង្សាររបស់មិត្តគាត់ដែលគេតែងតែទិញផ្កាជូនសង្សាគេ ប៉ុន្តែខ្ញុំក៏បានប្រាប់ថាបងគ្មានលទ្ធភាពទិញបាច់ផ្កាស្រស់ជូនអូនទេ ប៉ុន្តែបងនឹងជូនផ្កាស្លាជ័យទៅអូន ព្រោះក្តីស្រលាញ់ពិតមិនស្ថិតនៅលើទ្រព្យសម្បត្តិ ឬបាច់ផ្កាស្រស់នោះទេ វាស្ថិតលើបេះដូងនិងចិត្តស្មោះបងជូនអូនដែលតម្លៃរបស់អូនសាកសមនិងនឹងថ្ងៃនេះ (ស្រលាញ់ពិតចូរស្តីដល់ម៉ែឳ) មែនទេបងប្អូន?»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនរំភើបចិត្ត ព្រោះឃើញពីទំហំចិត្តស្រលាញ់ ដែលលោក ថមមី មានចំពោះកញ្ញា សួស វីហ្សា ពិតជាធំធេងណាស់ ទន្ទឹមនិងនេះមហាជនគ្រប់គ្នាក៏កំពុងតែទន្ទឹងរង់ចាំថ្ងៃជ័យរបស់អ្នកទាំងពីរផងដែរ៕

អត្ថបទដោយ៖សុីវលី