Sweet ណាស់! តារាថៃស្រី Bitoey ត្រូវមិត្តប្រុសលុតជង្គង់ សុំរៀបការនៅមុខមហាជនជាច្រើន!

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីរាត្រីថ្ងៃទី១៨ ខែសីហាម្សិលមិញ តារាចម្រៀងថៃស្រីសិុចសីុកញ្ញា Bitoey Suteewan ត្រូវបានមិត្តប្រុសលោក Dj Man លុតជង្គង់សុំនាងរៀបការ ធ្វើឲ្យនាងរំភើបឡើងទប់ទឹកភ្នែកមិនជាប់។

ក្នុងនោះផងដែរ គេបានឃើញ Dj Man រៀបចំកម្មវិធីយ៉ាងពិសេស ដោយអញ្ចើញមិត្តរួមសិល្បៈជាច្រើនចូលរួម និងថែមទាំងរៀបចំតុបតែងផ្កាក្នុងកម្មវិធីយ៉ាងស្រស់ស្អាតសឹងតែដូចកម្មវិធីមង្គលការមួយទៅហើយ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាចែករំលែករូបភាព ក្នុងទិដ្ឋិភាពកម្មវិធីរបស់តារាស្រីរូបនោះ និងបានអបអរសាទរដល់នាងយ៉ាងពិសេសថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី