ខួបកំណើត​លោក ជា វិបុល​​ ក្នុង​ឆ្នាំនេះ​ពោពេញទៅដោយ​សុភមង្គល​ណាស់ ជា​ពិសេស​អ្នកនាង គង់ សុជាតិ​ តែម្តង

ប្រិយ​​មិត្ត​ប្រាកដ​ជាបានស្គាល់ហើយ លោក​ ជា វិបុល កំពូលពិធីករ​ដ៏ល្បី​ក្នុងប្រទេសកម្ពុជា និង​ភរិយារបស់​លោកនោះ គឺអ្នក​នាង​ គង់ សុជាតិ ដែលបាន​ចាប់ដៃរគ្នា​ជាប្តីប្រពន្ធ​រហូត​បានកូនមួយជាចំណងដៃរ​ដ៏មានសុភមង្គលបំផុត​ ហើយ​ក្នុង​ឆ្នាំនេះ​ខួបកំណើត​របស់​លោក ជា វិបុល ពិត​ជាអស្ចារ្យខ្លាំងណាស់ ប្រកបដោយ​សុភមង្គល។

យ៉ាងណាមិញ ជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃកំណើតអ្នកនៅក្នុងគ្រួសាររបស់តារារូបនេះ អ្នកទាំង២តែងតែផ្តល់នូវពេលវេលាសម្រាប់ក្រុមគ្រួសារ ផ្តល់សុភមង្គលទៅកាន់គ្នាជានិច្ច។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ គឺជាថ្ងៃកំណើតរបស់លោក ជា វិបុល ដែលក្នុងនាមជាភរិយា បានធ្វើការរៀបចំពិធីខួបកំណើតជូនស្វាមីពោរពេញដោយភាពរីករាយ។

តាមរយៈទិដ្ឋភាពនៅក្នុងកម្មវិធីខួបកំណើតរបស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសរសើរ និងពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងស្នាមញញឹម សុភមង្គល ដែលមាននៅក្នុងថ្ងៃពិសេសនេះយ៉ាងគួរឲ្យច្រណែន។

ជាមួយគ្នានេះដែរ ឃើញថាគ្រួសារមួយនេះតែងតែបង្ហាញនូវសុភមង្គលទៅកាន់អ្នកគាំទ្រជានិច្ច ស្របពេលដែលពួកគេតែងតែមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈរៀងខ្លួន រកពេលសម្រាកមិនចង់បាននោះទេ៕