សង្វេគណាស់! នាយ តាក់សុី ជំងឺទឹកនោមផ្អែមមិនទាន់ជាផង ឥលូវឈឺមួយទៀតហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះស្ថានភាពជម្ងឺទឹកនោមផ្អែមរបស់តារាកំប្លែកល្បីឈ្មោះ នាយ តាក់សុី ហាក់បីដូជាធូរស្រាលបន្ដិចហើយ ហើយមហាជនជាច្រើនក៏បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងផងដែរ។

តែយ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ នាយក្រូច ដែលជាមិត្តរួមអាជីពកំប្លែងជាមួយ បានបង្ហោះរូបភាពជាមួយនិង នាយតាក់សុី ក្នុងស្ថានភាពទឹកមុខស្លេកស្លាំង ស្គមរីងរៃ  ឈរមិនចង់ជាប់ និងបានភ្ជាប់ជាមួយសារមួយឃ្លារថា៖

«បានធូរទឹកនោមផ្អែម ថែមថ្លោះចង្កេះទៀត ឱនាយអើយនាយ»

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនសង្វេគចិត្ត អាណិតដល់តារាកំប្លែករូបនេះខ្លាំងណាស់ ព្រោះជម្ងឺទឹកនោមផ្អែមមិនទាន់បានធូរស្រាលស្រួលបួលផង ស្រាប់តែពេលនេះថ្លោះចង្កេះទៀតហើយ៕

អត្ថបទដោយ៖សុីវលី